ប្រសើរណាស់! មកដឹងរបៀបរកស៊ីនាំខោអាវចូលពីចិន ចំណេញកប់ក្ដោង
- 2021-06-15 03:38:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! មកដឹងរបៀបរកស៊ីនាំខោអាវចូលពីចិន ចំណេញកប់ក្ដោង
ចន្លោះមិនឃើញ
បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ដែលជាប្រព័ន្ធទំនាក់ទំនងដ៏មានប្រជាប្រិយភាពរបស់ពិភពលោក បានចូលមកដល់កម្ពុជា ការលក់ដូរតាមហ្វេសប៊ុក ក៏បានចាប់ផ្តើម និងកំពុងតែពេញនិយមយ៉ាងខ្លាំងទៀតផង នាពេលបច្ចុប្បន្ន។ វិស័យលក់តាមអនឡាញនៅកម្ពុជាកំពុងតែរីកចម្រើនលូតលាស់ខ្លាំង ដែលជាហេតុធ្វើអោយអ្នកលក់នៅកម្ពុជាមួយចំនួនកំពុងតែប្រមូលផ្តុំគ្នាលក់ កើបលុយតាមអនឡាញយ៉ាងគគ្រឹកគគ្រេង។
សហគ្រិនម្នាក់មានឈ្មោះ សេរី រិទ្ធ បានបង្ហាញអំពីក្បួនរកស៊ីនាំខោអាវចូលពីប្រទេសចិន ចំណេញកប់ក្ដោង អាចរកចំណូលចន្លោះពី៣០០-៤០០ដុល្លារក្នុង១ខែ។ នេះដោយយោងតាមការបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Seririth នាថ្ងៃ១៣ មិថុនា ២០២១នេះ។
សូមមកដឹងពីក្បួន នាំខោអាវចូលពីចិនខាងក្រោមនេះ៖ ខោទ្រនាប់ទិញពីចិន មួយប្រអប់មានបីខោ តម្លៃ $2ទិញចូល ១០០ ប្រអប់ចំណាយអស់ $200 ($2 x 100 = $200) បូកថ្លៃដឹកជញ្ជូនពីចិន $30 អញ្ចឹងចំណាយសរុប $230 ($200 + $30 = $230) ពេលមកដល់ ដាក់លក់មួយប្រអប់ $7អញ្ចឹង ១០០ ប្រអប់លក់បាន $700($7 x 100 = $700) ។ $700 ដកថ្លៃដើម $230 ចេញ នៅសល់ចំណេញ $470($700 - $230 = $470) $470 ដកថ្លៃប៊ូស $150 ចេញ (ប៊ូស $5 ក្នុងមួយថ្ងៃរយៈពេល ៣០ ថ្ងៃ) នៅសល់ចំណេញ $320 ($470 - $150 = $320)
សរុបមក ក្នុងមួយខែអ្នកអាចរកបាន $320 ដោយគ្រាន់តែលក់ខោទ្រនាប់មួយខែ ១០០ ប្រអប់ពោលគឺលក់ ៣ ទៅ ៤ ប្រអប់ក្នុងមួយថ្ងៃ។ ចុះបើអ្នកយកមកលក់ ១០០០ ប្រអប់នោះអ្នកនឹងរកចំណូលបាន $3200 ក្នុងមួយខែ។ ចុះបើអ្នកមិនមែនលក់តែខោទ្រនាប់ទេអ្នកលក់ខោអាវ លក់ស្បែកជើង កាបូបនិងយកផលិតផលផ្សេងៗទៀតមកលក់ តើក្នុងមួយខែ អ្នកនឹងរកបានប៉ុន្មាន?