កម្ពុជា ទំលាក់រំពឹងកំណើនសេដ្ឋកិច្ចមកត្រឹម ៥% នៅឆ្នាំ២០២៥
- 2025-08-28 08:54:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទំលាក់រំពឹងកំណើនសេដ្ឋកិច្ចមកត្រឹម ៥% នៅឆ្នាំ២០២៥
ចន្លោះមិនឃើញ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍បន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៥ មកត្រឹម ៥% ប៉ុណ្ណោះ ខណៈការព្យាករណ៍ចាស់កាលពីដើមឆ្នាំ ធ្លាប់រំពឹងអត្រាកំណើនសេដ្ឋកិច្ចដល់ ៦,៣%។ ការទម្លាក់ចុះនៃរង្វាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ ត្រូវបានរំខានដោយសារការបិទខ្ទប់ព្រំដែនគោករវាងកម្ពុជា-ថៃ និងការដាក់ពន្ធគយបដិកាពីសហរដ្ឋអាមេរិក។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ពន្ធបដិការរបស់សហរដ្ឋអាមេរិក ទោះបីជាធ្លាក់មកត្រឹម ១៩% ក៏ដោយ ប៉ុន្តែវាក៏អាចនឹងបង្អាក់ដល់កំណើនការនាំចេញរបស់កម្ពុជា លើវិស័យកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងសង្ហារឹម សំបកកង់ និងគ្រឿងបង្គុំអេឡិចត្រូនិក ដែលកម្ពុជាមានទីផ្សារធំនៅសហរដ្ឋអាមេរិក។
ម្យ៉ាងវិញទៀត ការផ្ទុះអាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការបិទខ្ទប់ច្រកព្រំដែនគោក ប្រទេសទាំងពីរ មានផលប៉ះពាល់មួយចំនួន ដល់កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចធ្វើអោយអនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ ធ្លាក់ចុះប្រមាណ ៦,៩% ដោយសារការរាំងស្ទះលំហូរចូល នៃវត្ថុធាតុដើមពីប្រទេសថៃ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។