ខុសពី Ronaldo! ​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន ​យក​ដប Coca ​និង​ Heineken ​មក​ដាក់​មុខ​តែ​ម្ដង ​

  • 2021-06-18 02:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Andriy Yarmolenko ​បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែរ​ក្នុង​ការ​ចូល​រួម​បង្ហាញ​កាយ​វិការ​ទាក់ទង​ទៅ​នឹង​រឿង​ដប Coca-cola ​និង Heineken ​នៅ​សន្និសីទ។

​កីឡាករ​លេង​នៅ​ក្លឹប West Ham ​ខាង​លើ​នេះ ​ជា​អ្នក​រក​គ្រាប់​បាល់​មួយ​គ្រាប់​ជួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ​យក​ឈ្នះ​លើ​ក្រុម​ម៉ាសេដូន ​ក្នុង​លទ្ធផល ​២-១ ​កាល​ពី​យប់មិញ​នេះ​។ នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​អ៊ុយក្រែន​ក្នុង​ពាន​រង្វាន់ Euro ​តាំង​ពី​ឆ្នាំ​២០១២​មក ​ហើយ​ការ​ទទួល​បាន​៣​ពិន្ទុ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​នេះ​មាន​ឱកាស​ប្រជែង​ប្រកួត​ចុង​ក្រោយ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ។

​អ្វី​ដែល​គេ​កាន់​តែ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ​ Yarmolenko ​ក្នុង​សន្នីសីទ​តែ​ម្ដង។ ​កីឡាករ​រូប​នេះ ​បាន​ប្រមូល​ដប Coca-cola ​និង Heineken ​មក​ដាក់​មុខ​តែ​ម្ដង ​ដែល​នេះ​ជា​ទង្វើ​ខុស​ពី​ខាង Ronaldo ​ដែល​បាន​យក​ដប​នេះ​ចេញ ​ហើយ​ប្រាប់​ឱ្យ​ផឹក​ទឹក​វិញ​ល្អ​ជាង។ Yarmolenko ​បាន​និយាយ​ថា​៖ “តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​បាន​ទេ? ​ខ្ញុំ​បាន​ឃើញ Ronaldo ​បាន​ធ្វើ​បែប​នេះ​។ ​ខ្ញុំ​ចង់​យក Coca ​មក​ទី​នេះ ​ហើយ Beer ​មក​ទី​នេះ។ ​ឱ្យ​វា​នៅ​ជិត​គ្នា​ហ្នឹង​ហើយ”៕

ប្រភព៖ www.afp.com   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម