គ្រូ​ ម៉ន​ សាម៉េត​ ហួស​ចិត្ត​ប្រាក់​រង្វាន់​លេខ១​ បាន​១ម៉ឺន​ដុល្លារ​ លេខ​២​ បាន​១ពាន់​...​

  • 2021-07-05 01:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ជួន​ សំណាង​ គ្រូ​ប្រដាល់​របស់​ ម៉ន​ សាម៉េត​ លើក​ឡើង​តាម​ហ្វេសបុក​ហួស​ចិត្ត​និង​ប្រាក់​រង្វាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ King of fighter​​ អេ​ អាំម៉ារីនភូថង​ អ្នក​លេខ​១​ បាន​ដល់​១ម៉ឺន​ដុល្លារ​ឯ​ចំណាត់​ថ្នាក់​លេខ២​ បាន​ត្រឹម​១ពាន់​ដុល្លារ​ទៅ​វិញ។​

ការ​បង្ហោះរបស់លោក ជួន សំណាង
កីឡាករ ម៉ន សាម៉េត

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​លោក​ ជួន​ សំណាង​ គ្រូ​ប្រចាំ​ក្លឹប​កងរាជសីហ៍មានរិទ្ធ​ និង​ត្រូវ​ជា​គ្រូ​របស់​ ម៉ន​ សាម៉េត​ លើក​ឡើង​ពី​ការ​ហួស​ចិត្ត​ចំពោះ​ប្រាក់​រង្វាន់​ដែល​កម្មវិធី​ King of fighter​ ផ្ដល់​ជូន​លេខ១-២​ ខុស​គ្នា​ឆ្ងាយ​ពេក។​

គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ តាំង​ពី​ធ្វើ​ការ​ខាង​ប្រដាល់​ជា​ច្រើន​ឆ្នាំ​មក​នេះ​មិន​ដែល​ឃើញ​ថា​ការ​ផ្ដល់​ប្រាក់​រង្វាន់​ខុស​គ្នា​ច្រើន​បែប​នេះ​ទេ។​ ចំពោះ​ការ​ផ្ដល់​ប្រាក់​រង្វាន់​តិច​បែប​នេះ​គឺ​មិន​សាក​សម​ទៅ​និង​ការ​ចំណាយ​ពេល​ហ្វឹកហាត់​ សាច់​ស្រស់​ឈាម​ស្រស់​ វា​អាច​នឹង​ធ្វើ​ឲ្យ​កីឡាករ​បាក់​ទឹកចិត្ត​ហើយ​គ្មាន​អ្នក​ចង់​ប្រកួត​ឲ្យ​ទៀត​ទេ។​

ប្រាក់រង្វាន់

រំលឹក​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​ King of fighter របស់​សង្វៀន​ហស្សមាស​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​កក្កដា​ ២០២១​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​ដោយ​ជើងឯក​បាន​លើ​ អេ អាំម៉ារីនភូថង​ លេខ២​ ម៉ន​ សាម៉េត។​ អ្នក​លេខ១​ បាន​ពាន​១ និង​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ (១ម៉ឺន​ដុល្លារ)​ លេខ២​ បាន​ប្រាក់​ ៤លាន​រៀល​(១០០០​ដុល្លារ)៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម