មហាសេដ្ឋី Bill Gates សម្រក់ទឹកភ្នែក ថ្លែងពីជីវិតប្ដីប្រពន្ធ ២៧ឆ្នាំរបស់ខ្លួន

  • 2021-07-14 10:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយប្រកាសដំណឹងលែងលះនឹងភរិយា និងបាត់មុខមួយរយៈធំ មហាសេដ្ឋី Bill Gates បានលេចមុខម្ដងទៀត ដោយបានសារភាពថា ខ្លួនពិតជាមានកំហុស និងបានរំជួលចិត្តជាខ្លាំង សម្រក់ទឹកភ្នែក នៅមុខចំណោមមហាជនតែម្ដង កាលពីសប្ដាហ៍មុន។

នេះបើយោងទៅតាម Business Insider ដែលបានសម្រង់សម្ដីឡើងវិញរបស់អ្នកចូលរួម អំឡុងមានការសម្ភាសពីចំណងស្នេហារបស់ Bill Gates ជាមួយនឹង Malinda Gates នៅក្នុងសន្និសីទអំពីការផ្លាស់ប្ដូរអាកាសធាតុ នៅឯរីសត Sun Valley នៅរដ្ឋ Idaho ថ្មីៗនេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមហាសេដ្ឋី Bill Gates សម្ដែងអារម្មណ៍សោកស្ដាយចំពោះអតីតភរិយា Melinda Gates ដោយកាលពី ២ឆ្នាំមុន ក្នុងកម្មវិធីវីដេអូឯកសារមួយឈ្មោះថា "Inside Bill's Brain: Decoding Bill Gates" ខណៈពិធីករក្នុងកម្មវិធីទូរទស្សន៍សួរទៅកាន់ Bill Gates ថា៖ “តើអ្វីទៅជាការសោកស្តាយធំបំផុត ប្រសិនបើគាត់ត្រូវបានឡានក្រុងបុកស្លាប់នៅថ្ងៃនេះ?

ពេលនោះ បន្ទាប់ពីស្ងាត់បន្ដិច Bill Gates បានឆ្លើយថា “គឺអរគុណទៅកាន់ Melinda” ទាំងនេះសរបញ្ជាក់ឱ្យឃើញថា អំឡុងនៅជាជីវិតប្ដីប្រពន្ធនឹងគ្នាកន្លងមក ពាក្យថាអរគុណទៅកាន់ភរិយាគាត់ទំនងជាមិនបានធ្វើ ទើបជាហេតុផលដ៏ធំបំផុតមួយធ្វើឱ្យកើតមានវិប្បដិសារី។

ក្រៅពីនេះ កាលពី ខែឧសភាព កន្លងទៅ នៅក្នុងវេទិកាសកលមួយ នៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ គេឃើញ លោក Bill Gates នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅឡើយ លើដៃខាងឆ្វេងរបស់គាត់។ ដែលមតិមហាជនជាច្រើនលើកឡើងថា ថ្វីត្បិតដំណឹងលែងលះបានប្រកាសចេញទៅមែន ប៉ុន្ដែមហាសេដ្ឋីរូបនេះហាក់មិនទាន់ដាច់ចិត្តពីចំណងស្នេហាអស់រយៈពេល ២៧ឆ្នាំ របស់គាត់នោះទេ ដោយលោកនៅរក្សាចិញ្ចៀន ដែលជាវត្ថុអនុស្សាវរីយ៍នៃមង្គលការរបស់លោកនៅឡើយ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី