មន្ទីរពេទ្យ Sunway Medical Centre ពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល ម៉ាឡេស៊ី−កម្ពុជា តាម រយៈការរៀបចំពិព័រណ៍ Sunway Medical City Expo 2026 ជាលើកដំបូងនៅទីក្រុងភ្នំពេញ
- 2026-01-30 08:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យ Sunway Medical Centre ពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល ម៉ាឡេស៊ី−កម្ពុជា តាម រយៈការរៀបចំពិព័រណ៍ Sunway Medical City Expo 2026 ជាលើកដំបូងនៅទីក្រុងភ្នំពេញ
ចន្លោះមិនឃើញ
ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 30 ខែមករា ឆ្នាំ 2026 — មន្ទីរពេទ្យ Sunway Medical Centre, Sunway City (SMC) ដែលជាមន្ទីរពេទ្យឯកជនកម្រិតខ្ពស់បំផុត និងធំបំផុតនៅប្រទេសម៉ាឡេស៊ី បាន បើកដំណើរការដោយជោគជ័យនូវពិព័រណ៍ Sunway Medical City Expo 2026 ជាលើកដំបូង ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី 30 ខែមករា ដល់ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2026 នៅ AEON Mall 2 ទីក្រុង ភ្នំពេញ ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល និង ទេសចរណ៍វេជ្ជសាស្ត្រ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។
ពិព័រណ៍នេះត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដោយមានវត្តមាន លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ មន្ទីរពេទ្យ និងសុខាភិបាលនៃ Sunway Healthcare Group តំណាងឱ្យ SMC។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីដៃគូយុទ្ធសាស្ត្ររបស់ Sunway នៅកម្ពុជា រួមមាន AirAsia Cambodia និង Tourism Malaysia ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការទទួលយកស វាថែទាំសុខភាព និងការធ្វើដំណើរទេសចរណ៍វេជ្ជសាស្ត្រផងដែរ។
ក្នុងរយៈពេលបីថ្ងៃនៃពិព័រណ៍នេះបានបង្ហាញឱ្យឃើញថា មន្ទីរពេទ្យ Sunway Medical Centre, Sunway City គឺជាគោលដៅសុខាភិបាលឈានមុខគេសម្រាប់អ្នកជំងឺពីប្រទេសកម្ពុជា ខណៈពេល ដែលបង្ហាញពីប្រព័ន្ធអេកូស៊ីស្ទីមរួមបញ្ចូលគ្នារបស់ Sunway ដែលរួមមាន Sunway Sanctuary សួនកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងវិស័យអប់រំ ផងដែរ ដើម្បីឆ្លើយតបទៅនឹងការកើន ឡើងនៃចំណាប់អារម្មណ៍ក្នុងការស្វែងរកសេវាព្យាបាល និងសុខុមាលភាពនៅទីក្រុងគូឡាឡាំពួរ។
ក្នុងពេលថ្លែងសុន្ទរកថានៅពិធីបើក លោកវេជ្ជបណ្ឌិត Khoo Chow Huat បានមានប្រសាសន៍ថា៖ “Sunway Medical City Expo 2026 គឺជាវេទិកាមួយដើម្បីនាំយកព័ត៌មានផ្នែកសុខាភិបាលដែលអាច ជឿទុកចិត្តបានឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺពីប្រទេសកម្ពុជា ខណៈពេលដែលកំពុងពង្រឹងលើទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាថែទាំសុខភាព ទេសចរណ៍ វេជ្ជសាស្ត្រ និងការគាំទ្រសម្រាប់អ្នកជំងឺផ្ទាល់”។
ស្របពេលជាមួយនឹងការរៀបចំពិព័រណ៍នេះ មន្ទីរពេទ្យ Sunway Medical Centre, Sunway City ក៏ បានប្រកាសអំពីភាពជាដៃគូថ្មីជាមួយ Forte Insurance, FTB Bank និង AIA Cambodia ដោយ មានគោលបំណងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរការរបស់អ្នកជំងឺ សម្រួលដល់សេវាសុខាភិបាលឆ្លងដែន និងធ្វើឲ្យបទពិសោធន៍របស់អ្នកជំងឺជារួមកាន់តែប្រសើរ។ គម្រោងនានារួមមាន ដំណោះ ស្រាយទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ជាមួយដៃគូធនាគារក្នុងស្រុក ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ SMC ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺផងដែរ។
ក្នុងអំឡុងពិព័រណ៍ អ្នកចូលរួមក៏អាចជួបជាមួយអ្នកតំណាងរបស់ SMC ដើម្បីទទួលបានព័ត៌មានវេជ្ជសាស្ត ការរៀបចំការណាត់ជួបពេទ្យ និងស្វែងយល់ពីកញ្ចប់ពិសេសផ្សេងៗ និងចូលរួមសកម្មភាពជាច្រើន រួមមាន ការពិនិត្យជាតិស្ករក្នុងឈាម ការពិនិត្យលើ BMI ការពិនិត្យភ្នែក ព្រមទាំងការបង្ហាញអំពីអាជីវកម្ម និងកម្មវិធីចាប់រង្វាន់ផ្សេងៗនៅទីតាំងផ្ទាល់។
ពិព័រណ៍នេះក៏បានផ្ដល់ជូនសម្រាប់អ្នកចូលរួមនូវទិដ្ឋភាពដ៏ទូលំទូលាយអំពីសេវាសុខាភិបាលដែលមាន នៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City ព្រមទាំងអាចស្វែងយល់អំពីសេវាកម្មផ្សេងៗរបស់ Sunway លើបដិសណ្ឋារកិច្ច សុខុមាលភាព ការកម្សាន្ត និងការអប់រំផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាក់ផ្សេងៗ សូមទាក់ទង៖
Sunway Medical Centre, Sunway City
Peramarajan Velasamy
Senior Manager, International Business Development
ទូរស័ព្ទ: +6010-2994766
អ៊ីមែល: peramarajanv@sunway.com.my