Unicharm ក្រុមហ៊ុនធំរបស់ប្រទេសជប៉ុន ប្រកាសទៅកាន់ដៃគូអាជីវកម្មទាំងអស់ដោយទំនុកចិត្តពី ផលិតផលស្តុកថ្មី ប្រទេសផលិតថ្មី

  • 2026-03-25 06:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[រាជធានីភ្នំពេញ, ប្រទេសកម្ពុជា] – ក្រុមហ៊ុន Unicharm ដែលជាក្រុមហ៊ុនខ្នាតធំ និងឈានមុខគេមកពីប្រទេសជប៉ុន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ជូនទីផ្សារកម្ពុជានូវផលិតផលថែរក្សាអនាម័យកម្រិតស្តង់ដារជប៉ុន ១០០% ដ៏ល្អឥតខ្ចោះ។

ក្នុងនាមជាអ្នកផលិតនូវម៉ាកផលិតផលល្បីៗ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅជុំវិញពិភពលោក ក្រុមហ៊ុន Unicharm តែងតែចាត់ទុកការពង្រឹងគុណភាពជាអាទិភាពចម្បងជានិច្ច ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការរស់នៅ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ហើយផលិតផលរបស់ពួកយើងនឹងនៅជាមួយអតិថិជនពេញមួយជីវិត។

ម៉ាកផលិតផលល្បីៗដែលទទួលបានការជឿជាក់

ផលិតផលដែលជាមោទនភាពរបស់ក្រុមហ៊ុន Unicharm សុទ្ធសឹងតែជាផលិតផលដែលលោកអ្នកធ្លាប់បានស្គាល់ និងជឿជាក់រួចមកហើយ ដែលរួមមានដូចជា៖

• Moony និង MamyPoko៖ ផលិតផលខោទឹកនោមទារក ដែលផ្តល់នូវភាពទន់ភ្លន់ ការពារស្បែកទារក និងមានផាសុកភាពខ្ពស់។

• Sofy៖ ផលិតផលសំឡីអនាម័យស្ត្រី ដែលផ្តល់នូវទំនុកចិត្ត និងភាពស្ងួតស្រួលពេញមួយថ្ងៃ។

• Lifree៖ ផលិតផលខោទឹកនោមមនុស្សចាស់ ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃប្រកបដោយផាសុកភាព និងសេចក្តីថ្លៃថ្នូរ។

ការធានាគុណភាពស្តង់ដារជប៉ុន ១០០% ទោះផលិតនៅទីណាក៏ដោយ

ក្រុមហ៊ុន Unicharm មានបណ្តាញរោងចក្រផលិតយ៉ាងធំទូលាយនៅទូទាំងពិភពលោក។ ចំណុចពិសេសដែលធ្វើឱ្យ Unicharm តែងតែរក្សាបាននូវទំនុកចិត្តនោះគឺ ការគ្រប់គ្រងគុណភាពយ៉ាងតឹងរ៉ឹងបំផុត។ នៅក្នុងរោងចក្រនីមួយៗ ក្រុមហ៊ុនតែងតែបញ្ជូនអ្នកគ្រប់គ្រងជនជាតិជប៉ុនផ្ទាល់ ឱ្យចុះត្រួតពិនិត្យ និងមើលការខុសត្រូវរាល់ខ្សែចង្វាក់ផលិតកម្ម ដើម្បីធានាឱ្យបានជាដាច់ខាតថា រោងចក្រទាំងអស់អាចផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ ស្មើនឹងស្តង់ដារដើមនៅប្រទេសជប៉ុន។

សម្រាប់ផលិតផលដែលនឹងធ្វើការដាក់លក់សារជាថ្មីនៅលើទីផ្សារកម្ពុជា គឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងចេញពីរោងចក្រធំៗរបស់ Unicharm នៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី ចិន និងវៀតណាម។ អតិថិជនទាំងអស់អាចជឿជាក់បានថា រាល់ផលិតផលនីមួយៗគឺសុទ្ធតែគោរពតាមគុណភាព និងស្តង់ដាររបស់ប្រទេសជប៉ុន ១០០% ពេញលេញដោយគ្មានការប្រែប្រួលឡើយ។

សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

យើងខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ អតិថិជន ដៃគូពាណិជ្ជកម្ម និងសហគមន៍ទាំងមូល ដែលតែងតែបន្តផ្តល់ទំនុកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងមកលើផលិតផលរបស់ក្រុមហ៊ុន Unicharm ជានិច្ចកន្លងមក។ ការគាំទ្រដ៏មានតម្លៃរបស់លោកអ្នក គឺជាកម្លាំងចលករដ៏សំខាន់បំផុត ដែលជំរុញឱ្យយើងខ្ញុំបន្តខិតខំកែលម្អ និងច្នៃប្រឌិតឥតឈប់ឈរ ដើម្បីនាំមកជូននូវផលិតផលដែលកាន់តែល្អប្រសើរសម្រាប់អ្នកទាំងអស់គ្នា។