ការផ្ទេរកីឡាករទាំង 5 ដែលបានផ្លាស់ប្តូរ NBA

  • 2026-03-24 05:29:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


NBA មិនត្រឹមតែនិយាយអំពីកំណត់ត្រាកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីការផ្ទេរកីឡាករដ៏ល្បីល្បាញផងដែរ។ យើងបានរៀបចំបញ្ជីដែលបានវាយតម្លៃដោយ 1xBet អំពីការផ្ទេរកីឡាករដែលគេយល់ឃើញថាមានសារៈសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃលីគបាល់បោះដ៏ខ្លាំងបំផុតរបស់ពិភពលោក។

កីឡាករ Bill Russell (ឆ្នាំ 1956)

មនុស្សជាច្រើនប្រហែលជាភ្ញាក់ផ្អើលថា តើកីឡាករដែលទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រលីគមិនបានចំណាយពេលអាជីពទាំងមូលរបស់លោកនៅ Boston ទេឬ? លោកពិតជាចំណាយពេលទាំងមូលមែន ប៉ុន្តែលោកបានទៅដល់ទីនោះដោយសារតែការដោះដូរកីឡាករ។ ក្រុម Boston Celtics បានធ្វើការដោះដូរកីឡាករជាមួយក្រុម St. Louis ដោយពួកគេសុខចិត្តឱ្យកីឡាករឆ្នើមម្នាក់ឈ្មោះ Ed Macauley ទៅគេ ដើម្បីជាការតបស្នង ក្រុម Boston ទទួល បានសិទ្ធិជ្រើសរើសកីឡាករថ្មីលំដាប់ទី 2។ ពួកគេក៏បានប្រើសិទ្ធិនោះដើម្បីយក Bill Russell មកចូលរួមក្រុមដែលជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុត។ គ្រូបង្វឹក Red Auerbach បានកំណត់គោលដៅតាំងពីដំបូងថា នឹងយកកីឡាករម្នាក់នេះមកធ្វើជាកីឡាករសំខាន់បំផុត ដើម្បីកសាងក្រុមទាំងមូលឱ្យខ្លាំង។

Auerbach យល់ថាការលេងបែបវាយលុកឈ្នះការប្រកួត ប៉ុន្តែការលេងបែបការពារទើបធ្វើឱ្យក្រុមបានក្លាយជាម្ចាស់ជើងឯក។ Russell មកកាន់ក្រុម Boston មិនមែនគ្រាន់តែមកជួយការពារធម្មតានោះទេ ប៉ុន្តែលោកបានមកគ្រប់គ្រងតំបន់គ្រោះថ្នាក់ទាំងស្រុងដែលធ្វើឱ្យគូប្រកួតពិបាកនឹងរកពិន្ទុ។ លទ្ធផលនៃការដោះដូរនោះមើលទៅដូចជាការបន្លំក្នុងហ្គេមអញ្ចឹង ព្រោះលោកបានជួយក្រុមឱ្យឈ្នះពានរង្វាន់ដល់ទៅ 11 ក្នុងរយៈពេល 13 ឆ្នាំ។

កីឡាករ Kareem Abdul-Jabbar (ឆ្នាំ 1975)

នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1970 លោក Kareem Abdul-Jabbar គឺជាកីឡាករល្អបំផុតនៅលើពិភពលោក ប៉ុន្តែលោកមានអារម្មណ៍ថាជាប់គាំងនៅក្នុងទីក្រុង Milwaukee ដ៏តូចមួយ។ លោកកើតនៅទីក្រុងញូវយ៉ក ហើយបានដឹកនាំក្រុមឈ្នះពានរង្វាន់ក្នុងឆ្នាំ 1971 ប៉ុន្តែនៅក្នុងឆ្នាំបន្តបន្ទាប់ លោកបានបរាជ័យក្នុងការទទួលបានជោគជ័យនោះម្តងទៀត ហើយមានការខកចិត្តជាខ្លាំង។ សំណើរសុំដោះដូររបស់លោក គឺជាជំហានដ៏ធំដំបូងដែលបង្ហាញថាតារាល្បីម្នាក់អាចនិយាយអំពីអារម្មណ៍ជាប់គាំងនៅក្នុងទីក្រុងតូចមួយ។ ការផ្ទេររបស់ Kareem ទៅកាន់រដ្ឋកាលីហ្វ័រញ៉ាបានជួយក្រុម Los Angeles Lakers បន្តស្ថិតក្នុងចំណោមក្រុមខ្លាំងបំផុតប្រចាំលីគ ហើយបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់យុគសម័យដ៏ល្បីល្បាញសម្រាប់ក្រុមនេះនៅក្នុងទសវត្សរ៍ឆ្នាំ 1980។ លោក Abdul-Jabbar បានបង្ហាញថា កីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងទីក្រុងត្រឹមត្រូវមិនមែនគ្រាន់តែជាកីឡានោះទេ - វាជាទស្សនីយភាពហូលីវូដដែលនាំមកនូវប្រាក់ចំណេញយ៉ាងច្រើន។

កីឡាករ Shaquille O’Neal (ឆ្នាំ 1996)

រហូតដល់ឆ្នាំ 1996 គេជឿយ៉ាងមុតមាំថា ប្រសិនបើអ្នកបានជ្រើសរើសតារាល្បីម្នាក់ តារានោះនឹងនៅជាមួយក្រុមរបស់អ្នកជារៀងរហូត។ Orlando ក៏គិតដូច្នោះដែរ រហូតដល់ Shaquille O’Neal បានវេចបង្វេចអីវ៉ាន់របស់គេ ហើយចាកចេញទៅកាន់ Los Angeles ដើម្បីជ្រើសរើសក្រុមបន្ទាប់របស់លោក។ នោះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់លីគទាំងមូល។ Shaq បានបង្ហាញថា ភាពអំណោយទានខាងរូបសម្បត្តិ និងភាពលេចធ្លោអាចកំណត់លក្ខខណ្ឌទីផ្សារបាន។ ដោយបានចាប់ដៃគូជាមួយ Kobe Bryant វ័យក្មេង លោកបានឈ្នះជើងឯក NBA បីលើកជាប់ៗគ្នាចុងក្រោយបង្អស់។ ទោះបីជាកីឡាករឆ្នើមរូបនេះហាក់ដូចជាលេងមិនសូវបានល្អនៅដើមរដូវកាលក៏ដោយ ប៉ុន្តែដល់ពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រចូលមកដល់ លោកក៏បានក្លាយជាកីឡាករដែលពូកែបំផុតក្នុងលីគ ដោយគ្មានអ្នកណាអាចប្រៀបផ្ទឹមបានឡើយ។

កីឡាករ LeBron James (ឆ្នាំ 2010)

ខ្ញុំកំពុងយកទេពកោសល្យរបស់ខ្ញុំទៅ South Beach។ ឃ្លានេះត្រូវបានផ្សាយផ្ទាល់តាមរលកអាកាស បានបំបែកប្រវត្តិសាស្ត្រ NBA ទៅជា "មុន" និង "ក្រោយ"។ ការដែល LeBron James បានសម្រេចចិត្តចាកចេញទៅលេងឱ្យក្រុម Miami Heat គឺជាចំណុចចាប់ផ្ដើមដែលធ្វើឱ្យកីឡាករល្បីៗមានអំណាចលើសម្ចាស់ក្រុម ហើយពួកគេអាចសម្រេចចិត្តដោយខ្លួនឯងថាតើចង់ទៅលេងឱ្យក្រុមមួយណា។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ អត្តពលិកកម្រិតខ្ពស់បំផុតគឺកីឡាករ LeBron James, Chris Bosh និង Dwyane Wade បានយល់ព្រមរួបរួមគ្នាដោយមិនចាំបាច់សុំការអនុញ្ញាតពីម្ចាស់ក្លឹប។ ការផ្លាស់ប្តូរនេះបានបង្កើតឱ្យមានយុគសម័យ "ក្រុមដែលសម្បូរទៅដោយកំពូលតារា" ហើយបានប្តូររបៀបគិតរបស់កីឡាករល្បីៗ៖ ឥឡូវនេះ វាមិនមែនក្រុមជាអ្នកគ្រប់គ្រងកីឡាករនោះទេ ប៉ុន្តែគឺកីឡាករទៅវិញទេដែលជាអ្នកផ្ដល់កិត្តិយសឱ្យក្រុមបានក្លាយជាផ្នែកមួយនៃភាពជោគជ័យដ៏អស្ចារ្យរបស់ខ្លួន។

កីឡាករ Kevin Durant (ឆ្នាំ 2016)

ការផ្ទេររបស់ LeBron គឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយការសម្រេចចិត្តរបស់ Kevin Durant ទៅចូលរួមជាមួយក្រុម Golden State ដើម្បីសម្រេចគោលដៅរបស់លោកក្នុងការឈ្នះជើងឯក។ Durant បានចុះកិច្ចសន្យាជាមួយក្រុមដែលទើបតែឈ្នះ 73 ប្រកួតក្នុងមួយរដូវកាល និងបានកម្ចាត់ក្រុម Oklahoma City របស់លោកនៅក្នុងវគ្គជម្រុះ។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យការប្រកួតប្រជែងនៅក្នុងលីគលែងមានតុល្យភាព ហើយវាពិតជាដូច្នេះមែន៖ ក្រុមបានឈ្នះជើងឯកពីរឆ្នាំជាប់ៗគ្នា និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2019។ ប៉ុន្តែនៅឆ្នាំនោះ ក្រុម Warrios បានចាញ់មិនមែនដោយសារក្រុម Toronto ពូកែជាងពេកនោះទេ គឺដោយសារតែកីឡាករសំខាន់ៗរបស់ពួកគេមានរបួសច្រើនពេក។

ការផ្លាស់ប្តូររបស់ Durant បង្ហាញថា ដើម្បីបានឈ្នះពានរង្វាន់ដែលខ្លួនប្រាថ្នា កីឡាករល្បីៗនៅសម័យនេះសុខចិត្តឱ្យមហាជនរិះគន់ ឬខូចឈ្មោះ ក៏ព្រោះតែពួកគេចង់ជ្រើសរើសផ្លូវណាដែលមានសង្ឃឹមឈ្នះខ្ពស់បំផុត។

បន្តតាមដាន 1xBet ដើម្បីស្វែងយល់បន្ថែមអំពីលីគបាល់បោះល្អបំផុតរបស់ពិភពលោក!

អត្ថបទថ្មី