ភាពយន្តភាគចិនល្អឆ្នើម និងល្បី​ប្រចាំ ១១ឆ្នាំចុងក្រោយ បង្ហាញមុខជុំគ្នានៅទីនេះ

  • 2021-07-16 03:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ១១ឆ្នាំមក​នេះ​ ភាពយន្តភាគ​ចិនដែល​បាន​ផលិតចេញ​មក​មាន​ច្រើន​មិនក្រោមខ្ទង់រយរឿងទេ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ដែល​បាន​ដាក់​បញ្ចាំង ក៏មិនប្រាកដ​ថា​សុទ្ធ​តែ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​នោះទេ។

ទោះជាយ៉ាងណា​ក៏​នៅ​មាន​រឿង​ដែល​ទទួលបាន​លទ្ធផល​ជាទីគាប់ចិត្ត ដោយ​បាន​បំពេញ​ចិត្តអ្នកមើលគ្រប់ទិសទី។ ដូច្នេះ​សរុបជា​រួមបើ​តាម​វិបសាយ Beauty 321 ក៏បាន​ចេញផ្សាយនូវ​អត្ថបទ​មួយ​ដោយ​បានបង្ហាញ​សរុប​នូវ​រឿងភាគ​ចិនដែល​មាន​ការ​គាំទ្រ​ច្រើន​ជាងគេ​ប្រចាំ​ឆ្នាំនីមួយៗ គិត​ពី ២០១០​មក។ សូម​ទស្សនា​ដូចខាងក្រោម៖

ឆ្នាំ ២០១០ – រឿង «Beauty's Rival in Palace» និង «Meteor Shower 2»

រឿង «Beauty's Rival in Palace»

ឆ្នាំ ២០១១ – រឿង «Palace» និង «Scarlet Heart»

ឆ្នាំ ២០១២ – រឿង «Empresses in the Palace» និង «IPartment 3»

ឆ្នាំ ២០១៣ – រឿង «Female Prime Minister» និង «The Smiling, Proud Wanderer»

ឆ្នាំ ២០១៤ – រឿង «The Empress of China», «Swords of Legends» និង «Boss & Me»

ឆ្នាំ ២០១៥ – រឿង «The Journey of Flower», «Nirvana in Fire» និង «My Sunshine»

ឆ្នាំ ២០១៦ – រឿង «Noble Aspirations», «Love O2O» និង «Ode to Joy»

ឆ្នាំ ២០១៧ – រឿង «Eternal Love», «Princess Agents» និង «The First Half of My Life»​

ឆ្នាំ ២០១៨ – រឿង «Story of Yanxi Palace», «Ashes of Love» និង «The Story of Minglan»

ឆ្នាំ ២០១៩ – រឿង «The Untamed» និង «Go Go Squid!»

ឆ្នាំ ២០២០ – រឿង «Go Ahead», «Nothing But Thirty» និង «The Bad Kids»

ប្រភព៖ beauty321   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម