យក​ជ័រ​ព្នៅ​ត្បៀត​ក្លៀក! ឪពុក លី ច័ន្ទសីហា ថា​លោក​នៅ​តែ​ជីវិត​១​ទៀត​ទេ​ដែលត្រូវ​យក​ទៅ​បញ្ចាំ​យមរាជ​ដើម្បី​ដោះ​បំណុល

  • 2021-07-26 05:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​តារា​សម្ដែង លី ច័ន្ទសីហា គឺ​លោក លី សុខ​ជុន បង្ហាញ​លុយ​ដុល្លារ​ទាំង​បាច់​នៅ​ក្នុង​ដៃ​ពី​យានដ្ឋាន​មួយ​នា​ថ្ងៃ​ទី២៦ ខែ​កក្កដា នេះ ដោយ​លោក​អះអាង​ថា​លុយ​នេះ​បាន​មក​ពី​ការ​លក់​ឡាន​ដែល​ជា​ទ្រព្យ​ចុង​ក្រោយ​របស់​លោក​ដើម្បី​ជួយ​ដោះ​បំណុល​គេ​ដែល​មាន​ឈ្មោះ​របស់​លោក​ជា​អ្នក​ធានា​ជាមួយ​ម្ចាស់​បំណុល។

លោក លី សុខជុន បាន​បង្ហោះ​សារ​ដ៏​វែង​អន្លាយ​មួយ​តាម​បណ្ដាញ​សង្គម​Facebookដោយ​មាន​ភ្ជាប់​រូប​ថត​ពីរ​បី​សន្លឹក​នៅ​មុន​នេះ​បន្តិច​ថា ដល់​ថ្ងៃ​ម្ចាស់​លុយ​គេ​ទូរស័ព្ទ​មក​ធ្វើ​ឲ្យ​លោក​ព្រលឹង​នៅ​ចុង​សក់ តែ​អ្នក​ជំពាក់​គេ​បែរ​ជា​មិន​រវល់​នឹង​លោក​សោះ។ លោក​ថា​នេះ​ជា​ទ្រព្យ​ចុង​ក្រោយ​របស់​លោក​ដែល​ត្រូវ​យក​មក​បញ្ចាំ​ដើម្បី​បង់​ការ​ប្រាក់​ជំនួស​គេ​រយៈ​ពេល​កន្លះ​ឆ្នាំ ខណៈ​ដែល​លោក​ជួប​ទុក្ខ​ផ្ទួនៗ​ដែរ គឺ​លោក​ទើប​ស្លាប់​បង​ៗ​ពីរ​នាក់ ហើយ​លោក​ផ្ទាល់​ក៏​កំពុង​តែ​ឈឺ​ដែរ។

លី សុខជុន៖"ខ្ញុំ​សូម​ផ្ដាំ​ប្រាប់​អ្នក​ថា​ចុង​ក្រោយ​គឺ​ខ្ញុំ​នៅ​សល់​តែ​ជីវិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​យក​ទៅ​ចងការ​ជាមួយ​យោមរាជ​ធានា​ជំនួស​អ្នក​ទៀត...អ្នក​នៅ​មាន​ឡាន​ជិះ​ហិចហើរ​ទៅ​នេះ​ទៅ​នោះ រក្សា​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​បាន​ល្អ​ណាស់។ ចំណែក​ខ្ញុំ​អស់​រលីង​ពី​ខ្លួន​ដោយសារ​អ្នក"។

ឪពុក​របស់​តារា​សម្ដែង​រូប​នេះ មិន​បាន​បង្ហើប​ពី​ទំហំ​ទឹក​ប្រាក់​ជំពាក់​គេ និង​ឈ្មោះ​អ្នក​ខ្ចី​គេ​ផ្ទាល់​ដោយ​យក​ឈ្មោះ​លោក​ទៅ​ធានា​នោះ​ទេ។ រីឯ​ដំណើរ​ដើម​ទង នៃ​ការ​ខ្ចីបុល​នោះ​ក៏​មិន​ទាន់​ត្រូវ​បាន​លោក​លាតត្រដាង​ដែរ ប៉ុន្តែ​លោក​ថា អ្នក​ដែល​ខ្ចី​គេ​នោះ គឺ​ជា​កូន​អ្នកមានពូជ​មាន​អំបូរ ស្គាល់​បុណ្យ​ស្គាល់​បាប មិន​គួរ​ធ្វើ​បាប​លោក​ឲ្យ​បញ្ចាំ​នេះ​បញ្ចាំ​នោះ លើក​ដាក់​ប្រាក់​ពី​នេះ​ទៅ​នោះ ដល់​ពេល​យូរ​ៗ​ទៅ​បែរ​ជា​លោក​អ្នក​យក​ឧស្សាហ៍​គេ វ័នក​លើស​អ្នក​ជំពាក់​លុយ​គេ​ទៅ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី