តាមឲ្យជាប់បានដឹង អាមេរិចចេញប្លង់មុនគេសង់ផ្លូវនិងរថភ្លើងល្បឿន ៩០០គ.ម/ម៉ លឿនបំផុត ឥឡូវនៅជាប់គាំងនៅឡើយ

  • 2021-07-27 04:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គម្រោង​សាងសង់ហេដ្ឋា​រចនាសម្ព័ន្ធដ៏មហិមាមួយមានឈ្មោះថា California high speed rail របស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុង​ដំណើការ​ររដិបរដុប មិនដាច់ស្រេច មិនទាន់លេចចេញជារូបរាងបាននៅឡើយបណ្ដាលឲ្យមហាគម្រោងនេះត្រូវបានអ្នកអង្កេតការណ៍និងអ្នកបច្ចេកទេសនានាកំណត់ថា «បរាជ័យទៅហើយ» ។

​គម្រោងសង់ផ្លូវ និងផលិតរថភ្លើងល្បឿនលឿនដាច់គេក្នុងលោកខាងលើ ធ្វើឲ្យបណ្ដាសារព័ត៌មានធំៗលើពិភពលោកចុះផ្សាយព្រោងព្រាតតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ គម្រោងនេះចំណាយពេលសិក្សាអស់ ១២ ឆ្នាំឯណោះឆ្លងកាត់អាណត្តិដឹកនាំដោយប្រធានាធិបតីសហរដ្ឋជាច្រើនរូបក្នុងបំណងអភិវឌ្ឃន៍ផ្លូវល្បឿនលឿនពីទីក្រុង Los Angeles ទៅទីក្រុង San Francisco ចំណាយពេលតិចជាងមុន។ គម្រោងនេះមានតម្លៃដំបូងប្រមាណ ៦៩ លានដុល្លារ។

​គម្រោងដែលគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២០ តែបែរជាត្រូវពន្យារពេលដល់ឆ្នាំ ២០២៤ ឯណោះដោយសារ «ការគ្រប់គ្រងគម្រោងមិនច្បាស់លាស់» ធ្វើឲ្យមហាគម្រោងធំបំផុតក្នុងប្រវត្តិសាស្រ្តរដ្ឋកាលីហ្វ័ញ៉ា បរាជ័យ និងខាតបង់ប្រាក់រាប់សិនលានដុល្លារ ពេលនេះគេដឹងថា មានមនុស្សសល់តែ ១០ នាក់ទេ (ថ្នាក់លើ management) នៅបន្តការងារដល់បច្ចុប្បន្ន។

​ក្នុងគម្រោងនោះគេរំលេចថា វាមានសមត្ថភាពអាចរត់លើផ្លូវទំនើបប្រេីប្រាស់ថាមពលដែនម៉ាញ៉េទិច ល្បឿនអតិបរមាដល់ទៅ ៩២៥ គីឡូម៉ែត្រ តែឥឡូវធ្លាក់នៅត្រឹមល្បឿន ២២៥ គីឡូម៉ែត្រវិញជាមួយនឹងសមត្ថភាពផ្លូវកំពុងសាងសង់បានខ្លះៗនៅឡើយ។ រីឯចំនួនទឹកប្រាក់ខាតបង់កើនឡើងប្រមាណជា ៤៤ ប៊ីលានដុល្លារឯណោះ។

​កាលពីឆ្នាំ ២០១០​ សិតវិមានទម្លាក់កញ្ចប់ថវិកាជាតិ ៦០ លានដុល្លារនិងបានចាប់ផ្ដើមការងារសាងសង់នៅឆ្នាំ ២០១៣ ចេញពីទីក្រុង Los Angeles ក្នុងអាណិត្តប្រធានាធិបតី ប៉ារ៉ាក់ អូបាម៉ា បន្តសង់បានតែបីឆ្នាំ មហាគម្រោងនេះត្រូវបានប្រធានាធិបតីថ្មីលោក ដូណាល់ត្រាំ បដិសេធលើកញ្ចប់ថវិការ ដកខ្លួនមិនចំណាយទៅលើការសង់ផ្លូវរថភ្លើងនេះទេ ឲ្យបង្វែរកញ្ចប់ទាំងនោះមកសិតវិមានវិញ។

​ផ្លូវរថភ្លើងល្បឿនលឿននេះ បានរៀបចំផែនការថ្មី (Plan B) កាលពីឆ្នាំ ២០១៩ ដោយបន្តសាងសង់និងជ្រើសរើសក្រុមវិស្វករជំនាញៗ (ចំនួនតិចនាក់បំណងកាត់បន្ថយចំណាយ) និងរើសកម្លាំងកម្មករជំនាញតិចជាងមុន ដើម្បីកុំឲ្យខាតបង់ពេលវេលាកាន់តែវែងឆ្ងាយជាងនេះ។ បច្ចប្បន្ន​គម្រោង California high speed rail ជាប់ឈ្មោះជា គម្រោងបរាជ័យធំជាងគេក្នុងប្រវត្តិសាស្ត្រ​សាងសង់ហេដ្ឋា​រចនាសម្ព័ន្ធនៅរដ្ឋកាលីហ្វ័ញ៉ា ក៏ដូចជាសហរដ្ឋអាមេរិចទាំងមូល។ ប្រភព៖ railwayage

រថភ្លើងចិន មាន 5G ដំបូងគេបំផុតនៅក្នុងពិភពលោក

​ជម្រាបជូនដែរថា ប្រទេសចិន ដែលសម្ងំស្ងៀមមិនចេញស្ដីអ្វីសោះទើបនឹងប្រកាសផ្លូវការដាក់ដំណេីរការ រថភ្លេីងឈ្មោះថា Maglev ប្រភេទល្បឿនលឿនជាងគេបំផុតក្នុងលោក នៅស្ថានីយ៍រថភ្លើង Qingdao ភាគខាងកើតខេត្តសានទុង មានល្បឿនអតិបរមារហូតដល់ទៅ ៦០០ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ អាចរត់លើផ្លូវដែកដោយប្រេីប្រាស់ថាមពលដែនម៉ាញ៉េទិចក្នុងការបម្លាស់ទី​ និង​បំប្លែងទៅជាថាមពល​ប្រេីប្រាស់នៅក្នុងរថភ្លេីងថែមទៀតផង កាលពីថ្ងៃអាទិត្យទី ២០ ខែកក្កដាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម