ទីបំផុត! ឡាន Land Cruiser ស៊េរីឆ្នាំ២០២២ មកដល់ខ្មែរ ២គ្រឿងដំបូង ហើយនេះតម្លៃវា!

  • 2021-07-29 09:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីអំឡុងដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញនូវរថយន្ត Land Cruiser ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ជាមួយនឹងរចនាបថរូបរាងថ្មីទាំងស្រុង ក៏ដូចជាបំពាក់ម៉ាស៊ីនថ្មី រួមទាំងបច្ចេកវិទ្យាថ្មីមួយចំនួនផងដែរ។

ឥឡូវនេះ រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ ក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាយើង ចំនួន ២គ្រឿងដំបូង តាមរយៈការនាំចូលរបស់ហាងលក់រថយន្តឯកជនក្នុងក្រុងភ្នំពេញ Kimsrun Premium Auto។

Land Cruiser ដែលមកដល់នោះគឺជាម៉ូដែល VXR ដែលប្រើប្រាស់ម៉ាស៊ីនសាំង ៦ស៊ីឡាំង ប្រភេទ Twin-Turbo ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបានរហូតដល់ ៤០៩សេះ។

កាលពីពេលថ្មីៗនេះដែរ ហាងលក់រថយន្តឯកជនមួយទៀតក្នុងរាជធានីភ្នំពេញ ឈ្មោះថា ហេងហេង អូតូ ក៏បានឲ្យដឹងពីតម្លៃរបស់ Land Cruiser VXR ឆ្នាំ២០២២ ដែរ គឺតម្លៃ ២០៨ ៥០០ដុល្លារ នឹងទទួលបានរថយន្តនៅខែសីហា ហើយតម្លៃ ១៨៥ ០០០ដុល្លារ នឹងទទួលបានរថយន្តនៅខែកញ្ញា។

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីតម្លៃពិតប្រាកដរបស់រថយន្ត Land Cruiser ជំនាន់ថ្មី ដែល Kimsrun Premium Auto បាននាំចូលមកនោះទេ ប៉ុន្តែគេសង្ស័យថាវាទំនងជាមានតម្លៃខ្ទង់ ១៨ ទៅ ១៩ម៉ឺនដុល្លារ៕

ប្រភពរូបភាព ៖ Sam Piseth

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម