Pochettino ហាក់​បី​ដូច​ជា​មិន​ទាន់​ច្បាស់​ពី​អនាគត​របស់​ Mbappe នៅ​ PSG ក្រោយ​មិន​ទាន់​បន្ត​កុងត្រា​ថ្មី​

  • 2021-07-30 11:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Sait Germain បាន​ឆ្លើយ​តប​នឹង​​សារព័ត៌មាន​ Le Parisien នៅ​ក្នុង​ថ្ងៃ​នេះ​ ដែល​បាន​​សួរ​នាំ​ពាក់​ព័ន្ធ​នឹង​អនាគត​ ក៏​ដូច​ជា​ដំណើរ​ការ​បន្ត​កុងត្រា​ថ្មី​របស់​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នៅ​​ក្លឹប​របស់​លោក​។

លោក​ Pochettino បាន​និយាយ​ថា​៖" អ្វី​ដែល​ច្បាស់​តែ​ម្ដង​នៅ​ក្នុង​ពេល​នេះ​គឺ​ថា​ Kylian នៅ​សល់​កុងត្រា​ជា​មួយ​ពួក​យើង​១ឆ្នាំ​ទៀត​។ គេ​នៅ​តែ​ជា​កីឡាករ​របស់​ក្រុម​យើង​ ហើយ​យើង​ក៏​នៅ​តែ​​យក​ចិត្ត​ទុក​ដាក់​ ចាត់​ទុក​គេ​ស្មើភាពដូច​ទៅ​នឹង​កីឡាករ​ដែល​មាន​កុងត្រា​ជា​មួយ​យើង​ ៥ឆ្នាំ​ផង​ដែរ​។ តែនិយាយ​ទៅ​រឿង​អញ្ចឹង​ៗ​វា​អាច​ប្រែ​ប្រួល​​តាម​ស្ថានភាព​ ស្ថានការណ៍​នីមួយ​ៗ​​"។

លោក​បាន​បន្ត​ថា​៖" ទាក់​ទង​នឹង​ Mbappe បន្ត​កុងត្រា​ថ្មី​ឬ​អត់​ កិច្ច​ពិភាក្សា​មួយ​នេះ​គឺ​ថា​ជា​កិច្ច​ចរចា​សម្ងាត់​ ហើយ​គេអត់ទាន់​បាន​មក​ប្រាប់​ខ្ញុំ​រឿង​ហ្នឹង​ទេ​ "។

Mbappe ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​ថា​ កីឡាករ​នេះ​មិន​ចង់​នៅ​ PSG ទៀត​ឡើយ​ដោយ​ចង់​ទៅ​លេង​ឲ្យ​ Real តែ​ត្រូវ​ខក​ខាន​ដោយ​សារ​តែ​ខាង​ Real មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​យក​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី