​ហេតុ​អ្វី​កម្ពុជា​បញ្ជូន​កីឡាករ​ហែល​ទឹក​និង​រត់​ប្រណាំង​ដែល​ជា​វិញ្ញាសារ​ពិបាក​ទៅ​អូឡាំពិក?

  • 2021-07-31 02:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​បង​ប្អូន​កម្ពុជា​ជា​ច្រើន​បាន​ដាក់​ចម្ងល់​ថា​ហេតុ​អ្វី​ប្រភេទ​កីឡា​ច្រើន តែ​កម្ពុជា​បែរ​ជា​យក​កីឡា​ហែលទឹក ​និង​រត់​ប្រណាំង​ទៅ​វិញ ដែល​ជា​វិញ្ញាសារ​ពិបាក​ប្រជែង​មេដាយ។ ​ចម្ងល់​នេះ ​ត្រូវ​បាន​លោក ញ៉ាន សុខវិសាល ​នាយរងបេសកកម្ម ​របស់កម្ពុជាសម្រាប់ការប្រកួត ​កីឡាអូឡាំពិក ទី​ក្រុង​តូក្យូ ​ចេញ​មុខ​ពន្យល់​យ៉ាង​ក្បោះក្បាយ​តែ​ម្ដង។

​លោក ​បាន​បញ្ជាក់​ថា​ការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​មាន​ការ​បែងចែក​ជា​៣​កម្រិត​ដូច​ខាង​ក្រោម៖ ​

1- Universal Place program

ប្រភេទកីឡាហែលទឹក និង អត្តពលកម្ម ជាប្រភេទកីឡាដែលអត់មិនបានសំរាប់មូលដ្ឋានគ្រិះកីឡា (Compulsory Sports) ហើយកីឡាទាំង២ប្រភេទនេះក៏មានវិញ្ញាសារច្រើនផងដែរ ដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនីចូលរួម ដូចនេះហើយទើប IOC ដាក់ប្រភេទកីឡាទាំង២នេះក្នុងកម្មវិធី Universal Place នេះ គឺក្នុងន័យផ្តល់សិទ្ឋអោយ ប្រទេស រឺ NOCs ណាដែលមិនមានអត្តពលិក ជាប់វគ្គជំរុះ (Qualified Athletes) ដោយហេតុថាកីឡាអូឡាំពិកតំរូវអោយប្រជាជាតិទាំង២០៦(NOCs)ទាំងអស់ចូលរួម ចឹងគឺ IOC ផ្តល់សិទ្ឋចូលរួមពិសេសចំនួន២ប្រភេទកីឡា ហែលទឹក(កីឡាករ១ រូប កីឡាការិនី ១រូប) និងកីឡាអត្តពលកម្ម (កីឡាករ១ រូប កីឡាការិនី ១រូប) លើកលែងតែអូឡាំនៅជប៉ុនគឺកាត់អត្តពលកម្ម១រូប។

2-Tripartite commission invitation places (Wild Card)

កម្មវិធីនេះសំរាប់ប្រទេសរឺ NOCs ណាដែលបានបញ្ជូនអត្តពលិកខ្លួនទៅចូលរួមប្រកួតវគ្គជំរុះហើយតែមិនបានជាប់តែអត្តពលិកនោះមានកំរិតបច្ចេកទេសល្អ នុះ សហពន្ឋ័អន្តរជាតិ IFs និង IOC និងធ្វើការពិចារណាផ្តល់សិទ្ឋ Wild card អោយចូលរួម។ បញ្ជាក់ថាកម្មវិធីនេះតំរូវអោយសាមុីប្រទេស រឺ NOCs ដាក់ពាក្យសុំ ហើយមានតែប្រទេសរឺ NOC ដែលមានអត្តពលិកចូលរួម តិចជាង៨នាក់កាលពីការប្រកួតអូឡាំពិក២ដងមុន តែប៉ុណ្ណោះដែលអាចមានសិទ្ឋស្នើរសុំបាន ហើយមិនងាយនិងទទួលបានទេសិទ្ឋនេះ។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុរីយូ ប្រទេស ប្រេសុីល ២០១៦ កម្ពុជាទទួលបានសិទ្ឋនេះមួយកៅអី គឺកីឡាការនីចំបាប់ ចូវ សុធារ៉ា )។

3- Qualification Program

កម្មវិធីនេះគឺសំរាប់តែអត្តពលិកដែលមានសិទ្ឋផលនិងគុណវឌ្ឍន៍ខ្ពស់ដែលឈ្នះវគ្គប្រកួតជំរុះក្នុងតំបន់ (Olympic Qualification Competition) រឺសំរាប់តែអត្តពលិកដែលមានកំរិត Ranking ខ្ពស់ដែលបានជាប់ជាស្វ័យប្រវត្តិដោយមានកំណត់ត្រា Ranking ដោយសហព័ន្ឋអន្តរជាតិ IFs។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុងរីយ៉ូ ប្រទេសប្រេសុីល កម្ពុជាបានទទួលសិទ្ឋនេះជាប្ថវត្តិសាស្រ្តរបស់កម្ពុជា ដោយវិរៈកីឡាការិនី ស៊ន សៀវមុី បានប្រកួតឈ្នះជំរុះ ទទួលបានមេដាយមាសនៅក្នុងការប្រកួតវគ្គជំរុះក្នុងតំបន់ ហើយមានសិទ្ឋពេញលេញក្នុងការប្រកួតអូឡាំពិក២០១៦។

អត្ថបទ៖ ប្រុស យុទ្ធ