ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន CheckinMe Cambodia និងក្រុមហ៊ុន W-King Cambodia
- 2025-09-18 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន CheckinMe Cambodia និងក្រុមហ៊ុន W-King Cambodia
ចន្លោះមិនឃើញ
កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងប្រាក់បៀវត្សរ៍តាមបែបឌីជីថលទំនើបជាងគេនៅកម្ពុជា និងក្រុមហ៊ុន W-King Cambodia ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខផលិតផល W-KING នៅក្នុងប្រទេសកម្ពុជា បានសហការគ្នាប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការ នៅទីតាំងអគារការិយាល័យរបស់ក្រុមហ៊ុន CheckinMe។
ក្នុងភាពជាដៃគូក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុន CheckinMe និងក្រុមហ៊ុន W-King Cambodia នឹងធ្វើការជំរុញទៅលើគំនិតផ្តួចផ្តើមរួមគ្នាលើផ្នែកសំខាន់ៗដូចជា ការបង្កើនវិសាលភាពក្នុងការផ្សព្វផ្សាយទីផ្សារកាន់តែមានភាពទូលំទូលាយ ជម្រុញកិត្តិនាម កិត្តិយសរវាងស្ថាប័នទាំងពីរ និងការផ្តល់នូវអត្ថប្រយោជន៍ពិសេសៗផ្សេងៗជូនដល់អតិថិជនទូទៅទាំងបុគ្គល ម្ចាស់អាជីវកម្ម និងសហគ្រាសខ្នាតតូច-មធ្យមនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាង លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe និងលោកស្រី យី ស្រីអូន នាយិការគ្រប់គ្រងទូទៅនៃក្រុមហ៊ុន W-KING Cambodia ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូប។