ឡិច ស៊ឺស ខេមបូឌាបានរកឃើញអ្នកឈ្នះពានកីឡាករវាយកូនហ្គោលដ៏ឆ្នើមមួយរូបតំណាងអោយកម្ពុជា ទៅប្រកួតនៅលើឆាកអន្តជាតិ Lexus Asia Cup 2026!

  • 2025-11-01 06:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ទី២៩ ខែតុលា ឆ្នាំ២០២៥ - ឡិច ស៊ឺស ខេមបូឌា ដែលជាម៉ាកយីហោរថយន្តប្រណីតល្បីឈ្មោះ បានរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលជាមួយ អតិថិជនរបស់ខ្លួន ដែលបានរៀបចំឡើងនៅទីលានវាយកូនហ្គោលលំដាប់ផ្កាយ៥ វឌ្ឍនៈ ហ្គោលរីសត។

ព្រឹត្តិការណ៍នេះមានគោលបំណងជ្រើសរើសកីឡាករឬកីឡាការិនីឆ្នើម ដើម្បីតំណាងឱ្យកម្ពុជាចូលរួមក្នុងការប្រកួត Lexus Asia Cup 2026 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។

Lexus Asia Cup គឺជាព្រឹត្តិការណ៍ប្រកួតហ្គោល ដ៏មានកិត្តិនាមមួយនៅតំបន់អាស៊ី ដែលឧបត្ថម្ភដោយ ឡិច ស៊ឺស ជាម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Toyota។ ព្រឹត្តិការណ៍នេះផ្តល់ឱកាសឱ្យកីឡាករ វាយកូនហ្គោលឆ្នើមមកពីបណ្តាប្រទេសអាស៊ី និងពិភពលោកប្រកួតប្រជែងគ្នាក្នុងទម្រង់ក្រុម ដើម្បីបង្ហាញសមត្ថភាព និងបង្កើនកិត្តិសព្ទិកីឡាហ្គោលនៅតំបន់អាស៊ី។

ក្នុងនាមជាអគ្គនាយកប្រតិបត្តិ ឡិច ស៊ឺស ខេមបូឌា លោក Kensuke Tsuchiya បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការអញ្ជើញស្វាគមន៍អតិថិជនរបស់ ឡិច ស៊ឺស ខេមបូឌា ដែលជាអ្នកស្នេហាវិស័យកីឡា វាយកូនហ្គោលមួយនេះ មកកាន់ព្រឹត្តិការណ៍ Lexus Cambodia Cup 2025

លោក Kensuke Tsuchiya អគ្គនាយកប្រតិបត្តិ ឡិច ស៊ឺស ខេមបូឌា

លោកបន្តថា “គោលបំណងក្នុងការប្រកួតថ្ងៃនេះ គឺមិនមែនផ្ដោតលើ ពីការប្រកួតមួយផ្នែកទេ។ តែឡិច ស៊ឺស ខេមបូឌា ចង់យកពេលវេលាដ៏មានតម្លៃមួយនេះ ដើម្បីបង្កើនចំណងមិត្តភាពជាមួយអតិថិជនទាំងអស់គ្នា និងស្វែងយល់កាន់តែច្បាស់ពីតម្រូវការអតិថិជនម្នាក់ៗ។”

ការយល់ឃើញនេះគឺបានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណរបស់ ឡិច ស៊ឺស ដែលជាម៉ាកសញ្ញាមួយ ផលិតឡើងដោយឈរលើប្រណីតភាព ភាពច្នៃប្រឌិត និងការប្រឹងប្រែងសម្រេចឲ្យបាននូវភាពល្អឥតខ្ចោះលើគ្រប់ចំណុចជូនអតិថិជនរបស់ខ្លួន។

ហើយលោក Kensuke Tsuchiya សង្ឃឹមផងដែរថា ការបើកទំព័រថ្មីនៃ ការប្រកួតកីឡាលំដាប់ថ្នាក់ខ្ពស់ វាយកូនហ្គោលមួយនេះ នឹងជួយអោយ ឡិច ស៊ឺស ខេមបូឌាបង្កើតស្តង់ដារថ្មីសម្រាប់ខ្លួនឯង ជូនអតិថិជន។

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសពី កីឡាការនីវាយកូនហ្គោលអាជីពដ៏ឆ្នើម Harmonie Yin ដែលជាកីឡាការនីកូនខ្មែរតំបូងគេបំផុត ដែលបង្កើតប្រវត្តិសាស្ត្រទទួលបានការទទួលស្គាល់លំដាប់ពិន្ទុពី a World Amateur Golf Ranking (WAGR)

កីឡាការនីវាយកូនហ្គោលអាជីព Harmonie Yin

ទន្ទឹមនឹងនេះដែរ បន្ទាប់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់កីឡាករគ្រប់រូប ជាលទ្ធផល ឡិច ស៊ឺស ខេមបូឌាបានរកឃើញអ្នកឈ្នះដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន ៣រូប ដែលរួមមាន៖

១. កីឡាករ ថោ ជេដ្ឋា ទទួលបានលំដាប់ពិន្ទុខ្ពស់ (Champion)

២. កីឡាករ សៀ គិរីរាជ ទទួលបានលំដាប់ពិន្ទុរងទី១ (1st Runner Up)

៣. កីឡាករ Shin Brian ទទួលបានលំដាប់ពិន្ទុរងទី២ (2nd Runner Up)

កីឡាករ ថោ ជេដ្ឋា ទទួលបានលំដាប់ពិន្ទុខ្ពស់ (Champion)
កីឡាករ សៀ គិរីរាជ ទទួលបានលំដាប់ពិន្ទុរងទី១ (1st Runner Up)
កីឡាករ Shin Brian ទទួលបានលំដាប់ពិន្ទុរងទី២ (2nd Runner Up)

ការប្រកួតនេះ ជាការចាប់ផ្តើមនៃដំណើរឆ្ពោះទៅកាន់ Lexus Cup Asia 2026 ផងដែរ។ អ្នកឈ្នះពីព្រឹត្តិការណ៍នេះនឹងបន្តតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ហើយយើងពិតជាមាន មោទនភាពដែលមានកីឡារខ្មែរមួយរូប បានអញ្ជើញទៅចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏ធំមួយនៅអាស៊ី។

គួរឱ្យដឹងថា Lexus Asia Cup បានចាប់ផ្តើមដំបូងនៅឆ្នាំ ២០០៥ នៅប្រទេសសិង្ហបុរី ។ នៅឆ្នាំ ២០២៥ ពានរង្វាន់នេះបានត្រលប់មកវិញក្នុងទម្រង់ថ្មីហៅថា Lexus Cup 2025 ដែលជាព្រឹត្តិការណ៍ផ្តាច់មុខសម្រាប់អតិថិជន Lexus នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីផ្តល់បទពិសោធន៍ "Experience Amazing" ដល់អតិថិជន Lexus និងលើកស្ទួយកីឡាហ្គោលនៅអាស៊ី។

Lexus Asia Cup មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាវេទិកាដើម្បីបង្ហាញទេពកោសល្យ និងលើកកម្ពស់កីឡាកូនហ្គោល នៅអាស៊ី ហើយក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ Lexus ក្នុងការគាំទ្រវប្បធម៌ និងកីឡាក្នុងតំបន់។

ឡិច ស៊ឺស បានដំណើរការដំបូងនៅក្នុងឆ្នាំ១៩៨៩ ជាមួយរថយន្ត Sedan ដែលបានជួយកែប្រែប្រណីតភាពក្នុងឧស្សាហកម្មយានយន្ត។ ក្នុងឆ្នាំ១៩៩៨ ឡិចស៊ឺស បង្កើតនូវប្រភេទរថយន្តតួខ្ពស់ប្រណីត ជាមួយការប្រកាសចេញនូវរថយន្តម៉ូដែល RX។ ក្នុងនាមជាក្រុមហ៊ុនឈានមុខលើការលក់រថយន្ត Hybrid ប្រណីត ឡិច ស៊ឺស បានប្រកាសចេញរថយន្តហាប្រ៊ីដ (Hybrid) ប្រណីតដំបូងគេ ហើយត្រឹមខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនអាចលក់រថយន្ត Hybrid បានសរុបជាង ២,៦៦លានគ្រឿង រួមមានប្រភេទ HEV, PHEV និង BEV។ ក្នុងតំណែងជាម៉ាករថយន្តប្រណីតលំដាប់សកលលោក ជាមួយការប្ដេជ្ញាដ៏មុះមុតលើភាពអង់អាច ការឌីហ្សាញដ៏លេចធ្លោ គុណភាពខ្ពស់ និងសមត្ថភាពដ៏ខ្លាំងក្លា ក្រុមហ៊ុន ឡិចស៊ឺស បានអភិវឌ្ឍន៍សែស្រឡាយរថយន្តរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការនៃអតិថិជនប្រណីតជំនាន់ថ្មីលើសកលលោក ហើយបច្ចុប្បន្នកំពុងតែមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ៩០ ទូទាំងពិភពលោក។ ក្រុមការងារ ឡិចស៊ឺស នៅជុំវិញពិភពលោក មានការប្ដេជ្ញាខ្ពស់លើការផ្ដល់ជូនបទពិសោធន៍ដ៏អស្ចារ្យដែលមានតែនៅ ឡិចស៊ឺស ហើយពិតជារំភើបរីករាយក្នុងការចូលរួមផ្លាស់ប្ដូរពិភពលោក។

ទំនាក់ទំនងលេខ ៖ +855 17 888 727

អត្ថបទថ្មី