អាមេរិក៖ ស្ត្រីវ័យលើស៤០ឆ្នាំ មានអត្រាបង្កកំណើតខ្ពស់ជាងក្រុមស្ត្រីវ័យក្មេង
- 2026-07-14 07:58:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក៖ ស្ត្រីវ័យលើស៤០ឆ្នាំ មានអត្រាបង្កកំណើតខ្ពស់ជាងក្រុមស្ត្រីវ័យក្មេង
ចន្លោះមិនឃើញ
ផ្អែកតាមការចុះផ្សាយដោយសារព័ត៌មាន Visual Capitalist កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម និងប្រជាសាស្ត្រដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងសហរដ្ឋអាមេរិក ដោយបច្ចុប្បន្ន អត្រានៃការបង្កើតកូនរបស់ស្ត្រីដែលមានវ័យចាប់ពី ៤០ ឆ្នាំឡើងទៅ បានកើនឡើងរហូតដល់កម្រិតមួយខ្ពស់ជាងអត្រាបង្កើតកូនរបស់ក្រុមនារីវ័យក្មេងជាងននេះ។/6a55e9d9a5e34_1784015280.png)
របាយការណ៍បានបង្ហាញថា នេះជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មីមួយដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ កាលពីពេលមុន អត្រាសម្រាលកូនក្នុងចំណោមយុវវ័យវ័យអាយុចន្លោះពី២០ ដល់៣០ឆ្នាំ មានកម្រិតខ្ពស់ខ្លាំង ប៉ុន្តែនិន្នាការនេះបាននិងកំពុងធ្លាក់ចុះជាបន្តបន្ទាប់យ៉ាងគំហុក។ ផ្ទុយទៅវិញ អត្រាសម្រាលកូនក្នុងចំណោមស្ត្រីវ័យចាប់ពី ៤០ ឆ្នាំឡើងទៅបែរជាមានសន្ទុះកើនឡើងជាលំដាប់។
អ្នកជំនាញផ្នែកប្រជាសាស្ត្រ និងសង្គមវិទ្យាបានលើកឡើងថា កត្តាដែលជំរុញឱ្យមានការផ្លាស់ប្តូរដ៏ធំនេះ រួមមាន៖
• ការផ្តោតលើការសិក្សា និងអាជីព៖ ស្ត្រីសម័យទំនើបនៅក្នុងសហរដ្ឋអាមេរិកភាគច្រើន ជ្រើសរើសចំណាយពេលក្នុងវ័យក្មេងដើម្បីពង្រឹងការសិក្សាជាន់ខ្ពស់ និងកសាងស្ថិរភាពការងារឱ្យបានរឹងមាំ មុនពេលសម្រេចចិត្តធ្វើជាម្ដាយ។
• ការយល់ដឹងពីការការពារ៖ ការអប់រំអំពីសុខភាពបន្តពូជ និងការទទួលបានឧបករណ៍ពន្យារកំណើតកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព បានជួយកាត់បន្ថយអត្រាមានផ្ទៃពោះទាំងមិនទាន់ត្រៀមខ្លួនក្នុងចំណោមស្រ្តីវ័យក្មេងយ៉ាងច្រើន។
• ការរីកចម្រើននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ៖ បច្ចេកវិទ្យាជួយដល់ការបង្កើតកូន (ដូចជាការបង្កកំណើតក្រៅស្បូន ឬ IVF ជាដើម) បានផ្តល់លទ្ធភាព និងសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ស្ត្រីដែលមានវ័យរហូតដល់ ៤០ឆ្នាំ ឬលើសនេះ ក្នុងការមានផ្ទៃពោះ និងសម្រាលបុត្រដោយជោគជ័យ។
ការផ្លាស់ប្តូរនិន្នាការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតផ្ទាល់ខ្លួនរបស់ស្ត្រីអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងជះឥទ្ធិពលដល់រចនាសម្ព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធគាំពារសុខាភិបាល និងសេវាកម្មមើលថែកុមារនៅក្នុងប្រទេសទៅថ្ងៃអនាគតផងដែរ ដោយសារតែឪពុកម្តាយសម័យថ្មីមានវ័យកាន់តែចាស់ជាងមុន និងមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំជាងមុនពេលចាប់ផ្តើមបង្កើតគ្រួសារ៕
ប្រភព៖ Visual Capitalist