បុរី ប៉េង ហួត នឹងបើកលក់គម្រោងផ្ទះអាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុងពេលឆាប់ៗនេះ!

  • 2021-07-31 05:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីដែលមានឈ្មោះថា “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅលើផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ 3គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។

ស្របតាមសន្ទុះនៃការអភិវឌ្ឍឥតឈប់ឈរនៃតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពោលគឺនៅលើបណ្ដោយផ្លូវជាតិលេខ១ដែលជាតំបន់កំពុងមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍលំនៅឋានទំនើប ស៊ីវិល័យ សម្រាប់អ្នកមានចំណូលខ្ពស់ និងមធ្យមក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍ ឬសម្រាប់លំហែកាយ ក៏ដូចជាប្រកបអាជីវកម្មតូចធំគ្រប់ប្រភេទ បុរី ប៉េង ហួត តែងតែរិះរកនូវការអភិវឌ្ឍគម្រោងថ្មីៗដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាពទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងទាំងមូល។

“ដឹស្តាផ្លាទីនីម ខេភីថលវ័ន” គឺជាគម្រោងអភិវឌ្ឍលំនៅឋានបែបហ្សបហោស៍ទំនើប ដែលលោកអ្នកអាចទាំងរស់នៅផង និងប្រកបអាជីវកម្មផងក្នុងពេលតែមួយ។ ជាពិសេសគម្រោងនេះស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ និងជាច្រកចេញចូលថ្មីក្នុងតំបន់សម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ព្រមទាំងប្រជាជនដែលរស់នៅជុំវិញតំបន់បឹងស្នោផងដែរ ដែលនេះនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នក រីកចម្រើនយ៉ាងឆាប់រហ័ស។ លោកអ្នកសាកស្រមៃទៅមើលថា ប្រសិនបើបានរស់នៅក្នុងលំនៅឋានដែលមានផាសុកភាពខ្ពស់ ហើយអាចប្រកបអាជីវកម្មក្នុងក្ដីប្រាថ្នាក្នុងពេលតែមួយ តើលោកអ្នកនឹងមានអារម្មណ៍ល្អយ៉ាងណា?

ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥធន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្តបែបអឺរ៉ុបជាដើម។

សូមទាក់ទងមកផ្នែកលក់របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិតតាមរយៈលេខទូរសព្ទ 015 90 6789 ឬEmail: sale@boreypenghuoth.com ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕