បិតា «ផលិតកម្មយក្សទាំង ៣» របស់កូរ៉េ មាន​មុខមាត់រូបរាងយ៉ាងណា កាលពីក្មេង?

  • 2021-08-13 02:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Lee Sooman, Park Jin Young និង Yang Hyunsuk ត្រូវ​បាន​អ្នកគាំទ្រ​ K-Pop ស្គាល់ច្បាស់ថា​ជា​អ្នក​ត្រួស​ត្រាយ​ផ្លូវ​របស់​ K-Pop ប៉ុន្តែ​តើ​អ្នកស្គាល់​អ្នកទាំង ៣ច្រើនកម្រិតណា?

អ្នកគាំទ្រ​មួយចំនួនរបស់ Idol សម័យបច្ចុប្បន្ន ស្ទើរ​តែ​មិន​ដឹង​ថា​ស្ថាបនិក​ក្រុមហ៊ុនកម្សាន្តយក្សទាំង ៣មាន YG Entertainment, SM Entertainment និង JYP Entertainment សុទ្ធតែជាអ្នកចំរៀងកាលពីមុន។ កាលពីយុវវ័យពួកគេពិតជាស្ទាយទាន់សម័យបំផុត! ហើយខាងក្រោម​នេះ​គឺ​ជាសភាព ដែលពួកគេ​រៀបចំខ្លួន កាលពី​នៅជា​តារាចម្រៀង និង​មិនទាន់បង្កើតក្រុមហ៊ុនផ្ទាល់។

១. Lee Soo Man

បិតា SM រូបនេះ​ ចាប់អាជីពជាតារា​ចម្រៀង​តាំងពីឆ្នាំ ១៩៧១ ដែល​កាល​នោះ​លោកជា​និស្សិតសាកលវិទ្យាល័យ Seoul National University។

២. Park Jin Young

ចំណែក​ស្ថាបនិកសកម្មរបស់ JYP រូបនេះ​ ឈានជើង​ចូលសិល្បៈ​នៅ​ឆ្នាំ ១៩៩៤។ លោកជា​យុវជន​ម្នាក់​ដែល​ឆ្លាត និង​ក៏បាន​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ Yonsei University នៅឆ្នាំ ១៩៩៦។

ដោយឡែក​បើ​រម្លឹក​ទៅកាល​ពីកុមារភាព លោក Park Jin Young បាន​ចំណាយ​ពេល​ ៣ឆ្នាំ នៅ​សហរដ្ឋអាមេរិក និង​បាន​ចូលរៀន​ថ្នាក់​បឋម​សិក្សា​នៅ​ទីនោះ​ផងដែរ។

៣. Yang Hyun Suk

​ពិតណាស់​ ពេល​នេះ​លោក Yang លែង​ជា​ CEO របស់ YG ហើយ ក៏ប៉ុន្តែ​យ៉ាង​ណា​ក៏គ្រប់គ្នា​មិនអាច​បំភ្លេច​បាន​ដែរថា​ លោកគឺជា​ស្ថាបនិកដំបូង​គេ​របស់​ក្រុមហ៊ុនធំ​មួយនេះ។

Yang Hyun Suk ចូល​សិល្បៈ​ដំបូង​នៅ​ឆ្នាំ ១៩៩១ ជាមួយនឹងក្រុម Seo Taeji and The Boys​។ ប៉ុន្តែ​ក្រោយ​មក​ក៏បាន​ផ្សងវាសនា ជា​តារាចម្រៀងទោល​នៅ​ឆ្នាំ ១៩៩៦៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម