វិសាខា​ ប្រកាស​ចែក​ផ្លូវ​ជាមួយ​ខ្សែ​បម្រើប្រយុទ្ធ ZAZAI

  • 2021-08-23 02:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​វិសាខា​​នៅ​ព្រឹក​នេះ បាន​ប្រកាស​ពី​ការ​ចែក​​ផ្លូវ​ជាមួយ​ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai។

នៅ​លើ​ផេក​ផ្លូវ​ការ​បស់​ខ្លួន​វិសាខា​បាន​សរសេរ​ថា "ពួកយើងទាំងអស់គ្នា សូមអរគុណកីឡាករ Mustafa Zazai សម្រាប់ការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក ។ តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមជូនពរ ZAZAI ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត"

ក្លឹប​មិន​បាន​បញ្ជាក់​​ពី​មូល​ហេតុ​​នៃ​ការ​ចែក​ផ្លូវ​ជាមួយ Zazai ទេ ប៉ុន្តែ​បើ​ផ្អែក​តាម​អ្នក​តាមដាន​បាល់​ទាត់​ ការ​ចែក​ផ្លូវ​នេះ​ទំនង​ជា​ពួកគេ​​អស់​កុង​ត្រា​ជាមួយគ្នា​។

Zazai បានប្រឡូកអាជីពក្នុងលីគ​កំពូល​កម្ពុជា កាលពីពាក់កណ្ដាលរដូវកាល២០១៩ ដោយបានចូលរួមក្លិបភ្នំពេញក្រោន ក្រោយចែកផ្លូវពីក្លឹបម៉ាឡេស៊ី Kelantan FA ហើយ​បន្ទាប់​មក​គេ​បានផ្លាស់ទៅ​វិសាខាក្នុងរដូវកាល​២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ