លម្អិតពីចំណុចខ្លាំងកាមេរ៉ា iPhone 13 Pro Max ផ្ដល់បទពិសោធន៍ថតកុនលើស្មាតហ្វូន

  • 2021-09-17 08:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 Pro Max ជាស្មាតហ្វូនកំពូលរបស់ Apple ឆ្នាំ២០២១ ទើបប្រកាសចេញ ហើយអ្វីដែលទាក់ទាញនោះ គឺប្រព័ន្ធកាមេរ៉ាថ្មីរបស់វា ត្បិតរក្សារូបរាងដដែល ប៉ុន្ដែការអាប់ឌែតខាងក្នុងមានសាច់ដុំធំជាងមុន ដូចជាមុខងារថតកុន ការថតរូបបែប Macro ជ្រើសរើស Tone & Warmth មុនពេលថត និងសែនស័រថ្មីស្រូបពន្លឺល្អជាងមុន។ យើងនឹងមកលម្អិតពីប្រព័ន្ធកាមេរ៉ានេះទាំងអស់ដូចខាងក្រោម។

១. ការរចនាប្រព័ន្ធកាមេរ៉ា និងការអាប់ឌែត

  • លែនគោល Wide ទំហំ 12MP មានការពង្រីកទំហំសែនស័រកាមេរ៉ាឱ្យធំជាងមុនជាលើកដំបូង តាំងពី iPhone XS និង XR មក។ រីឯ Aperture ក៏តូចជាងជំនាន់មុន ត្រឹម f/1.5 អំណោយផលដល់ការស្រូបពន្លឺចូលល្អ ថតប្លង់ទីងងឹតប្រសើរជាងជំនាន់មុន ២,២ដង។ មិនតែប៉ុណ្ណោះ វាក៏បន្តមាន មុខងារ auto focus PDAF និង បច្ចេកវិទ្យាទប់លំនឹង Sensor Shift Stabilization ផងដែរ។
  • លែន Ultra Wide ទំហំ 12 MP ចាប់យកផ្ទៃ 120˚ និងបំពាក់នូវមុខងារទប់លំនឹងដំបូង Auto focus ដែលអាចថតរូបបែប macro ក្នុងកម្រិតចម្ងាយ ២សង់ទីម៉ែត្រ។ វាមាន Aperture តូចជាងជំនាន់មុន ត្រឹម f/1.8 ដែលធ្វើឱ្យសែនស័រដំណើរការលឿន ចាប់យកចំណុច detail ទីងងឹតបានខ្ពស់ បង្កើនសមត្ថភាពប្រមូលពន្លឺល្អជាងមុន ប្រមាណ ៩២%។

  • លែន Telephoto ទំហំ 12MP មានកម្រិតពង្រីក optical zoom 3x ធំជាងជំនាន់មុន ០,៥០។ Apple ក៏បានបន្ថែមមុខងារ Night mode លើលែននេះជាលើកដំបូងផងដែរ។ មិនតែប៉ុណ្ណោះវាក៏មាន មុខងារ auto focus PDAF និងមុខងារទប់លំនឹង OIS។

២. មុខងារថតកុន Cinematic Mode អាចថតវីដេអូព្រិលផ្ទៃក្រោយ និងអាចផ្លាស់ប្ដូរ Object ទៅមកក្នុងផ្ទៃព្រិលបានយ៉ាងរហ័ស និងស្វ័យប្រវត្តិ ដែលនេះជាបទពិសោធន៍ថតកុនដ៏ពិសេសមួយលើស្មាតហ្វូន។

Cinematic mode អាចថតវីដេអូកម្រិត Full HD (1080p) និងគាំទ្របច្ចេកវិទ្យា Dolby Vision HDR ក្នុងល្បឿន ៣០ប្លង់ ក្នុង១វិនាទី។

៣. មុខងារ Photographic Styles ផ្ដល់ជម្រើសស្ដាយជាច្រើន មុននឹងថតរូប ដូចជាការកំណត់ទៅលើ កម្រិត Contrast, Vibrant, Warm និងកម្រិត Tone ជាដើម។ ដែលការធ្វើបែបនេះ អាចផ្ដល់រូបថតស្អាតៗលើសពី Filter ធម្មតាអាចធ្វើបាន នេះបើតាមការបញ្ជាក់ពី Apple ផ្ទាល់។

៤. ការថតវីដេអូ ProRes បើកផ្លូវឱ្យអ្នកថតកុនលើ iPhone មានភាពងាយស្រួល ត្បិតវីដេអូថតរួច អាច export ជា ProRes file ទៅកាន់កម្មវិធី Final Cut Pro លើកុំព្យូទ័រ Mac ឬអាច edit លើស្មាតហ្វូនផ្ទាល់បាន។ ProRes file ជាទម្រង់វីដេអូដែលត្រូវបានប្រើយ៉ាងច្រើននៅក្នុងវិស័យផលិតភាពយន្ត។

ការថតវីដេអូ ProRes អាចថតដល់ 4K ក្នុងល្បឿន ៣០ប្លង់ ក្នុង១វិនាទី។ ដោយឡែក ចំពោះ iPhone 13 Pro/ Pro Max មានទំហំ 128GB អាចថតបានត្រឹម Full HD (1080p) ក្នុងល្បឿន ៣០ប្លង់ ក្នុង១វិនាទី ប៉ុណ្ណោះ។ មុខងារនេះ Apple នឹងដាក់ឱ្យប្រើនៅចុងឆ្នាំនេះ៕

ប្រភព៖ The Verge | Apple   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី