ថវិកាគេបរិច្ចាគ ស៊ន អេលីត រៀបចំខ្សែក្រវាត់ឲ្យក្មេងៗក្នុងកម្មវិធី Kun Khmer All Star II
- 2021-09-17 08:38:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថវិកាគេបរិច្ចាគ ស៊ន អេលីត រៀបចំខ្សែក្រវាត់ឲ្យក្មេងៗក្នុងកម្មវិធី Kun Khmer All Star II
ចន្លោះមិនឃើញ
លោក ស៊ន អេលីត ថាថវិកាដែលអ្នកគាំទ្របរិច្ចាគបានជាង ៣០០០ដុល្លារនេះនឹងយកទៅរៀបចំខ្សែក្រវាត់ឲ្យក្មេងៗប្រកួតដែលចាប់ផ្ដើមវគ្គជម្រុះពីថ្ងៃទី២០ កញ្ញា ២០២១ ទៅ។
លោក ស៊ន អេលីត បានឲ្យដឹងថា ដើម្បីជាការផ្ដល់ឱកាសដល់ក្មេងៗពង្រឹងសមត្ថភាព និងជាការធ្វើឲ្យកាន់តែចាប់អារម្មណ៍ដល់អ្នកគាំទ្រទៀតគឺសម្រេចរៀបចំខ្សែក្រវាត់ទម្ងន់ ៤៥គីឡូក្រាមដាក់ក្នុងកម្មវិធី Kun Khmer All Star II។
ថវិកាដែលអ្នកគាំទ្របានបរិច្ចាគជាង៣០០០ដុល្លារនេះគឺត្រូវយកទៅប្រើប្រាស់លើការប្រកួតជម្រុះទាំង២ពូល (ពូល A-B) ចំនួន៣លើក បន្ទាប់មកយក២នាក់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ថវិកាដែលទទួលបាននៅពេលនេះគឺរៀបចំមិនគ្រប់នោះទេ ប៉ុន្តែលោករួមនិងក្រុមការងារបានព្យាយាមរកក្រុមហ៊ុនឧបត្ថម្ភបន្ថែមក្នុងការប្រកួតជម្រុះនេះទម្រាំដល់ថ្ងៃផ្ដាច់ព្រ័ត្រ។
បញ្ជាក់ដែរថា កម្មវិធីខ្សែក្រវាត់ទម្ងន់ ៤៥គីឡូក្រាមនេះគឺចែកជា២ពូល គឺពូល A-B ។ ក្នុងមួយពូលមានកីឡាករ ៤នាក់។ ការប្រកួតជម្រុះមាន៣លើក គឺទី១ ជម្រុះពូល A ថ្ងៃទី២០ ខែកញ្ញា លើកទី២ ជម្រុះពូល B ថ្ងៃទី២៧ ខែកញ្ញា និងលើកទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃទី១១ ខែតុលា។ ចំណែកវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្នុងកម្មវិធី Kun Khmer All Star តែម្ដង៕