គូសងសឹងទើប​ចាញ់ក្ដៅៗ បឹងកេតឬវិសាខា ស្អែកនេះ!

  • 2021-09-17 09:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹងកេតនឹងទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះវិសាខានៅថ្ងៃស្អែកទី ១៨ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ការប្រកួតសន្សំពិន្ទុដណ្ដើមពានលីគកំពូលជុំទី២ ដែលជាជំនួបសងសឹកនិងក្ដៅៗបំផុត បន្ទាប់ពីប៉ះគ្នា​នៅជើងទី១មិនទាន់បានប៉ុន្មានថ្ងៃផង។

ក្រុម​បឹងកេត​ចាញ់វិសាខា​
Sabay ថាជាជំនួបសងសឹកនិងក្ដៅៗ ព្រោះកាលពីជើងទី១ ថ្ងៃទី ១១ ខែកញ្ញា បឹងកេតបានចាញ់វិសាខាយ៉ាងចាស់ដៃដល់ទៅ ១-៥ ហើយក៏ការរបូតគ្រាប់បាល់ច្រើនបំផុតលើកទី២ ចាប់តាំងពីឆ្នាំ២០១៩មក។

ចាំបានថាកាលនោះ បឹងកេតបានចេញក្រោមថ្វីជើងសូលទីឡូអង្គរ ៤-៥ នៅកីឡដ្ឋានស្វាយធំ និងលើកទី២ចាញ់វិសាខា ១-៥ នៅកីឡដ្ឋានខេមបូឌាអ៊ែរវេ កាលពីពេលថ្មីៗនេះ។

បឹងកេត​ចាញ់​សូលទីឡូអង្គរ

ក្រុមនាគខៀវអាចសងសឹកក្រុមអ្នកចម្បាំងខៀវបាន​ឬ​ក៏​យ៉ាងណា ខណៈពួកគេកំពុងជួបវិបត្តិកីឡាកររបួសតួយ៉ាងខ្សែការពារ Anderson ទើបវះកាត់បានជោគជ័យ និងកំពុងសម្រាកព្យាបាល។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ បឹងកេតបាននាំយកខ្សែប្រយុទ្ធមុតស្រួច Abee Ndjo មកពីអាស៊ីអឺរ៉ុបយូណាធីត ដែលអាចជួយបឹងកេតបានច្រើននៅតំបន់កណ្ដាល ស្លាប និងប្រយុទ្ធ បន្ទាប់ពី ចាន់ វឌ្ឍនាកា, សៀង ចន្ធា និង​ Gopane។ តំបន់​កណ្ដាលអាចមាន សៅ វ៉ៃហ្វី, Kenta, និងការពារអាចមាន សេត រ៉ស៊ីប, Mizuno, សឿត ណាវ៉ា, ស្លេះ សេន, និង តាំង ប៊ុនឆៃជាដើម។

ដោយឡែកវិសាខាគឺពេញជើងល្អណាស់​តាំ​ងពី​ក្រោម​ដល់​លើ​ គ្មាន​កីឡាករ​របួសទេ ខណៈជើងទី២នេះពួកគេក៏បាននាំយកកំផែងការពារដ៏រឹងមាំរបស់បឹងកេត ទេស សម្បត្តិ ទៅចូលរួម​ដែរ។ តើបឹងកេតឬវិសាខានៅកីឡដ្ឋានព្រីនស៍ស្អែកនេះ? តើ​វិសាខាបន្តឈ្នះ ឬបឹងកេតបន្តចាញ់?

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី