មកដល់ខ្មែរថ្មីៗសោះ ហាងមួយប្រកាសដាក់លក់ iPhone 13 Pro Max មួយទឹកបាត់!

  • 2021-09-27 06:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ត្រូវ​បាន​ប្រកាស​ចេញ​កាលពី​ពេល​ថ្មី​ៗ​ទៅ​នេះ​បាន​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​តាម​ហាង​មួយ​ចំនួន​ជា​ការ​កុម្ម៉ង់​របស់​អតិថិជន។

iPhone ជំនាន់​ថ្មី​ដែល​ចេញ​មក​ជា​​ចំនួន ៤ម៉ូឌែលគឺ iPhone 13, 13 mini, 13 Pro និង 13 Pro Max។ មក​ដល់​ទឹក​ដី​កម្ពុជា​មិន​បាន​ប៉ុន្មាន​ផង iPhone 13 Pro Max មាន​លក់​មូដែល​មួយ​ទឹក​បាត់​ទៅ​ហើយ។ តាម​ប្រភព​ហាង​ Hakly Black Store ​បាន​ប្រកាស​លក់​មួយ​ទឹក​បាត់​ម៉ូដែល iPhone 13 Pro Max ដាក់​លក់​ក្នុង​​តម្លៃ​ខ្ទង់ ១ ៣០០ជាង មាន​ទំហំ​ផ្ទុក 128GB។

​គូស​ឲ្យ​ដឹង​ដែរ​ថា iPhone ត្រកូល 13 និង 13 mini មាន​ជម្រើស​ពណ៌ ៥ និងត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និង​ទំហំផ្ទុក​រហូត​ដល់ 1TB៕

រូបភាព៖ Hakly Black Store

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម