Man City ញញើត PSG រឿង​មួយ​សម្រាប់​ការ​ជួប​គ្នា​យប់​នេះ​នៅ UCL

  • 2021-09-28 02:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បារម្ភ​បំផុត ប្រសិន​បើ Paris Saint Germain ដាក់​ឲ្យ Lionel Messi, Mbappe និង Neymar លេង​ជាមួយ​គ្នា​យប់នេះ​ទល់​នឹង Manchester City។

Messi វ័យ​៣៤​ឆ្នាំ​​ត្រូវ​បាន​គេ​រំពឹង​​ថា​នឹង​បង្ហាញ​ខ្លួន​ទល់​នឹង​គ្រូ​ចាស់​នៅ​កីឡដ្ឋាន Parc des Princes ត្បិត​សប្ដាហ៍​មុន​មាន​របួស​ជង្គង់។ ដូច្នេះ​លោក Mauricio Pochettino អាច​នឹង​ដាក់​ឲ្យ Messi, Mbappe និង Neymar លេង​ជាមួយ​គ្នា ក្នុង​ការ​ប្រកួត Champions League រាត្រី​នេះ។

មុន​ការ​ប្រកួត​មក​ដល់​លោក Guardiola បាន​និយាយ​ថា Man City គួរ​ធ្វើ​បែប​ណា? ជាមួយ​កីឡាករ​ដែល​មាន​គុណភាព​បែប​នេះ លោក​មិន​ដឹង​គួរ​បញ្ឈប់​ពួក​គេ​ដោយ​របៀប​ណា​ទេ។ Messi, Mbappe និង Neymar ពិត​ជា​ល្អ។

សម្រាប់​ការ​ប្រកួត​ទី​ពីរ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​រវាង PSG និង Man City នឹង​លេង​នៅ​ម៉ោង២:០០​នាទី​រំលង​អាធ្រាត្រ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ