Man City ប៉ះ​ PSG ក្នុង​ប្រកួត​ UCL ​ជា​ការ​ប្រកួត​មាន​តម្លៃ​ថ្លៃ​បំផុត​បំផុត​លើ​លោក​

  • 2021-09-28 13:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​ក្លឹប​ Manchester City និង​ក្លឹប​ Paris Saint Germain ក្របខ័ណ្ឌ​ UEFA Champions League នៅ​ម៉ោង​២ យប់​រំលង​អធ្រាត្រ​នេះ​ (ម៉ោង​កម្ពុជា​) ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​ប្រកួត​ដ៏​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​លោក​នេះ​ ដោយ​សារ​តែ​ក្លឹប​ទាំង​ពីរ​នេះ​ជា​ក្លឹប​មាន​​តម្លៃ​ខ្ពស់​បំផុត​ និង​ជា​អ្នក​មាន​លុយ​ចំណាយ​ច្រើន​បំផុត​នៅ​ក្នុង​ពេល​នេះ​។

បើ​យោង​តាម​ទិន្នន័យ​របស់​ Transfermarket ក្លឹប​ Man City មាន​តម្លៃ​សរុប​ជាង​ ១.១៧ពាន់​លាន​ដុល្លារ​ ខណៈ​ឯ​ PSG វិញ​មាន​តម្លៃ​សរុប​ប្រហាក់​ប្រហែល​នឹង​គ្នា​នេះ​ដែរ​គឺ​ ១.១៦ពាន់​លាន​ដុល្លារ​ ដែល​តម្លៃ​ក្លឹប​ទាំង​ពីរ​សរុប​ចូល​គ្នា​ជាង​ ២.៣៣ពាន់​លាន​ដុល្លារ​ឯណោះ​។

កាល​ពី​រដូវកាល​ទិញ​លក់​កីឡាករ​កន្លង​ទៅ​នេះ​ ខណៈ ដែរ​ក្លឹប​ជា​ច្រើន​មិន​សូវ​មាន​លទ្ធភាព​ទិញ​កីឡាករ​ថ្លៃ​ៗ និង​ក្លឹប​ខ្លះ​ឈាន​ដល់​លក់​កីឡាករ​ចេញ​ តែ​ខាង​ក្លឹប​ទាំង​ពីរ​ខាង​លើ​នៅ​តែ​មាន​លទ្ធភាព​ធ្វើ​ការ​ពង្រឹង​ក្លឹប​របស់​ខ្លួន​​។

ជាក់​ស្ដែង​ Man City គ្រាន់​តែ​ចំណាយ​លុយ​ទិញ​ Jack Grealish តែ​ម្នាក់​ពី​ Aston Villa អស់​ជាង​ ១៣៧លាន​ដុល្លារ​ និង​ PSG ចំណាយ​លុយ​ជា​ច្រើន​ដើម្បី​នាំ​ចូល​ និង​រ៉ាប់រង​កីឡាករ​ដូច​ជា​ Achraf Hakimi, Sergio Ramos, Gianluigi Donnarumma, Georginio Wijnaldum និង​ Lionel Messi ជា​ដើម​។

សម្រាប់​ការ​ប្រកួត​ខាង​លើ​ខាង​ក្លឹប​ទាំង​ពីរ​ខាង​បាន​សុទ្ធ​តែ​បាន​ដាក់​​កំពូល​កីឡាករ​របស់​ខ្លួន​ដើម្បី​មក​ទប់ទល់​អស់​ហើយ​ដោយ​ខាង​ Man City បាន​ដាក់​ De Bruyne, Sterling, Foden, Grealish ជា​ដើម​ សម្រាប់​ឯ  PSG ក៏​បាន​ដាក់​ Messi, Mbappe និង​ Neymar មក​អស់​ផង​ដែរ​។

យ៉ាង​ណា​ក្ដី​លទ្ធផល​ការ​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​ខាង​លើ​នៅ​លើ​ទឹក​ដី​ PSG នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី