កូនខ្មែរដឹងទេ? បុណ្យភ្ជុំបិណ្ឌ ធ្លាប់មានរយៈពេលរហូតដល់ទៅ ៣ខែ កាលពីសម័យបុរាណកាល

  • 2021-09-29 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ជុំបិណ្ឌ គឺជាការប្រជុំគ្នារបស់អ្នកស្រុកភូមិខ្មែរ ដើម្បីរៀបចំ ប្រមែប្រមូលបាយ ឬដុំបាយដាក់ស្រាក់ យកទៅវត្ត ប្រភេនព្រះសង្ឃ ឬធ្វើជាពំនូតបាយ ឬដុំបាយដាក់ចានយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃសូត្រធម៌ ឧទ្ទិសកុសលដល់ ខ្មោចទាំងឡាយ ដែលបានស្លាប់ទៅ ដែលអស់លោកទាំងនោះអាចជា បងប្អូន ជីដូន ជីតាឬញាតិកាទាំងប្រាំពីរសណ្តាន។

ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ ។ តាំងពីបូរាណកាលមករហូតដល់សម័យបច្ចុប្បន្ន ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ។

តាមទំនៀម គេធ្វើពិធីបុណ្យភ្ជុំបិណ្ឌចំនួន ១៥ ថ្ងៃ គឺចាប់ផ្តើមធ្វើតាំងពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ ១៥រោចខែភទ្របទ ។ ពីថ្ងៃ ១រោចដល់១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ ។ ថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះ អ្នកស្រុកតែងមកប្រជុំគ្នា ធ្វើនៅក្នុងវត្តគ្រប់ៗគ្នា ។ កាលពីបុរាណកាល បុណ្យភ្ជុំបិណ្ឌ គឺមានរយៈពេល ៣ខែឯណោះ គឺស្របពេលនឹងរដូវចូល វស្សាដែរ ។ តែក្រោយមក ដោយប្រជាជន ពុទ្ធបរិស័ទ ជាប់មមារញឹកនឹងកិច្ចការរស៊ីចិញ្ចឹមជីវិតខ្លាំងពេក ទើបគេសម្រេច ធ្វើត្រឹម ១៥ ថ្ងៃនេះវិញ៕

អត្ថបទពេញនិយម