សហព័ន្ធកីឡាហុកគី សង្ឃឹមមានការផ្សព្វផ្សាយកាន់តែធំទូលាយក្រោយបញ្ចប់វគ្គ...
- 2021-10-01 08:41:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាហុកគី សង្ឃឹមមានការផ្សព្វផ្សាយកាន់តែធំទូលាយក្រោយបញ្ចប់វគ្គ...
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាហុកគី សង្ឃឹមថានឹងមានការពង្រីកផ្សព្វផ្សាយធំទូលាយបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីបានបើកវគ្គគ្រូកម្រិត១ ដែលមានសិក្ខាកាម២៥នាក់បានចូលរួម។
កាំង សុធា អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា ក្រោយបញ្ចប់វគ្គគ្រូកម្រិត១ នេះហើយលោកសង្ឃឹមថាធនធានសិក្ខាកាមចូលរួមនេះនឹងជួយពង្រីកផ្សព្វផ្សាយ បំផុសឲ្យមហាជនចាប់អារម្មណ៍ ឬចូលលេងកីឡាហុកគីបានច្រើនបន្ថែមទៀត។
អគ្គលេខាធិការរូបនេះបន្ថែមថា កាលណាមានការផ្សព្វផ្សាយច្រើននឹងធ្វើឲ្យមានអ្នកចូលរួមហ្វឹកហាត់ ឬលេងច្រើនផងដែរ។ ប្រសិនបើមានការលេងច្រើន ប្រកួតច្រើនធនធានថ្មីៗក៏ទទួលបានទៅតាមនិងដែរ។ មួយវិញទៀតនឹងមានការរីកចម្រើនលើសមត្ថភាពរបស់កីឡាករ កីឡាការិនី ដែលនេះជាការត្រៀមខ្លួននៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣។
រំលឹកដែរថា សហព័ន្ធកីឡាហុកគីកម្ពុជាបានបើកវគ្គសិក្សាខ្លី «គ្រូកម្រិត១» រយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៤ ដល់៣០ ខែកញ្ញា ឆ្នាំ២០២១ នៅ NOCC និងតាមប្រព័ន្ធ ZOOM។ សិក្ខាកាមចូលរួមមានចំនួន ២៥នាក់មកពីបណ្ដាក្លឹបនានា៕