ខ្លាំង​ ដាណឺម៉ាក ​កក់​កៅអី​លេង World Cup 2022 ​ជាមួយ​កំណត់ត្រា​ញ៉ាក់​សាច់​

  • 2021-10-13 01:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ដាណឺម៉ាក ​ទទួល​បាន​កៅអី​ឡើង​លេង​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា​ហើយ ​បន្ទាប់​ពី​ពួកកេ​ឈ្នះ​ក្រុម​អូទ្រីស​ក្នុង​លទ្ធផល ១-០ ​ទៀត​នៅ​យប់មិញ​នេះ។

​ដាណឺម៉ាក ​លេង​វគ្គ​ជម្រុះ World Cup ​នៅ​តំបន់​អឺរ៉ុប​នេះ​ជា​កំណត់ត្រា​ល្អ​ខ្លាំង​មែនទែន។ ​ពួកគេ​លេង​៨​ប្រកួត​ក្នុង​ពូល​កន្លង​មក ​ឈ្នះ​ទាំង​៨​ប្រកួត​តែ​ម្ដង។ ​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ ​ក្រុម​នេះ​ឈ្នះ​ទាំង​៨​ប្រកួត ​និង​គ្មាន​ក្រុម​ណា​មួយ​អាច​ស៊ុត​ពួកគេ​ចូល​នោះ​ទេ ពោល​គឺ​រក្សា​សំណាញ់​ទី​បាន​ល្អ​ណាស់។ ​ក្រុម​មួយ​នេះ​ដែរ ​ក៏​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ​កាល​ពី​លេង Euro 2020 ​កន្លង​ទៅ​រូច​ហើយ​ដែរ ​ដោយ​កាល​នោះ​ពួកគេ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​រំលឹក​ថា​ការ​ឈ្នះ​៨​ប្រកួត​ជាប់​គ្នា​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ដាណឺម៉ាក​មាន​២៤​ពិន្ទុ​ឈរ​នៅ​លេខ​១​ពូល F ​និង​ដាច់​ក្រុម​លេខ​២ ​ស្កុតឡែន​៧​ពិន្ទុ។ ​ការ​ប្រកួត​ក្នុង​ពូល​នេះ ​នៅ​សល់​២​ប្រកួត​ទៀត​ទើប​ចប់​សព្វ​គ្រប់៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម