Barcelona ​ត្រលប់​មក​ផ្លូវ​ជ័យជម្នះ​វិញ​ហើយ​លត់​ក្រុម​ Valencia ​៣-១​

  • 2021-10-18 01:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​ស្វែង​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Valencia ​បាន​ក្នុង​លទ្ធផល ​៣-១ ​ពាន​រង្វាន់ La Liga។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Valencia ​បាន​បើក​ការ​នាំ​មុខ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​បាន​មុន ដោយ Jose Gaya ​នៅ​នាទី​ទី​៥។ ​តែ​ឈាន​ដល់​នាទី​១៣ ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Ansu Fati ​ក៏​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​មុន​ពេល Depay ​ថែម​គ្រាប់​ទី​២​បាន​ទៀត​ដោយ​បាល់​ប៉េណាល់ទី​នៅ​នាទី​៤១។ ឈាន​ចូល​ដល់​តង់​ទី​២ ​ក្រុម​អ្នក​មានបុណ្យ​ក៏​បាន​បន្ដ​ថែម​១​គ្រាប់​ទៀត ​ដោយ Coutinho ​នៅ​នាទី​៨៥។ ​ចប់​ការ​ប្រកួត Barcelona ​ឈ្នះ Valencia ​ក្នុង​លទ្ធផល ​៣-១។

​នេះ​ជា​ការ​ស្វែង​រក​ឃើញ​ជ័យជម្នះ​របស់​ក្រុម Barca ​វិញ​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់​២​ប្រកួត​កន្លង​ទៅ ដោយ​ចាញ់ Benfica ​៣-០ ​និង​ចាញ់ Atletico Madrid ​២-០។ ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​មើល​ឃើញ​ថា​ក្រុម​របស់​លោក​នឹង​ល្អ​ឡើង​វិញ ​នៅ​ពេល​កីឡាករ​របួស​ជា​សះស្បើយ​៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត

អត្ថបទពេញនិយម
អត្ថបទថ្មី