មេរៀនជីវិត! ខ្ញុង ដុនដាបខ្លាំងបែបនេះ ព្រោះភ្លាត់ហ៊ានខ្ចីលុយគេ ៦ពាន់ ការប្រាក់ ៣ពាន់ ក៏ព្រមដែរ!
- 2021-10-18 07:49:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិត! ខ្ញុង ដុនដាបខ្លាំងបែបនេះ ព្រោះភ្លាត់ហ៊ានខ្ចីលុយគេ ៦ពាន់ ការប្រាក់ ៣ពាន់ ក៏ព្រមដែរ!
ចន្លោះមិនឃើញ
តារាកំប្លែងល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ថ្ងៃនេះបានប្រកាស់ខ្លួនក្ស័យធន រួមទាំងជំពាក់ប្រាក់គេរហូតដល់ជិត៦០ម៉ឺនដុល្លា រហូតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
នៅមុននេះបន្តិច អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានទម្លាយការពិតតាមរយៈអ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនពេលនេះជំពាក់បំណុលគេវ័ណ្ឌកជាច្រើននាក់ក្នុងនោះរួមមានទាំងខ្ចីលុយចិនតាមអនឡាញផងដែរ។ អំឡុងពេល Live ព្រឹកមិញ ខ្ញង់ទម្លាយថា ពេលនេះនាងអស់រលីងពីខ្លួន ថែមទាំងមានបំណុលជាង ៥០ម៉ឺនដុល្លារថែមទៀត។
នេះជាបំណុលបច្ចុប្បន្ន ដែលជាតួលេខដែលនាងខ្សោះអស់ពីខ្លួនទៅមុខទៀតលែងរួច ទើបសម្រេចកាត់កេរ្តិ៍កាត់ខ្មាស់ ទម្លាយចេញព្រឹកនេះ។ យ៉ាងណា នាងមិនបានបញ្ជាក់តួលេខពិតបំណុលពីអតីតកាលនោះទេ ខណៈ នាងថា តាមពិត អ្នកនាង ស្រីអូន ថៅកែផលិតកម្មរាម បានជួយនាងដោះបំណុលរបស់ចិនម្ដងរួចទៅហើយ។
ខ្ញុុងថា អ្នកនាង ស្រីអូន បានចូលមកពាក់ព័ន្ធ ដោយជួយរាប់រងសងបំណុលចិនមួយលើករួចមកហើយ។ "ត្រង់ចំណុចនេះ ខ្ញុំសូមអរគុណមេ សុន្ទរី ហៅ ស្រីអូន កាលណោះ ចិនគំរាមខ្ញុំ ហើយមេបានជួយខ្ញុំរួចពីបំណុលចិនរួចម្ដងហើយ...មេសួរដែរថាខ្ញុំជំពាក់គេប៉ុន្មាន តែខ្ញុំលាក់ ថាជំពាក់តែប៉ុណ្ណឹងទេ"
ខ្ញុង ប្រាប់ថា កាលណោះ នាងសម្រេចចិត្តលាក់ ស្រីអូន ព្រោះនាងខ្លាច ពេលដឹងតួលេខពិតប្រាកដហើយ ស្រីអូនលែងជួយនាងវិញ។ ដូច្នេះហើយ នាងសម្រេចថាលាក់ ហើយនឹងរ៉ាប់រងរកលុយសងបំណុលដែលនាងលាក់នោះខ្លួនឯង។ ប៉ុន្តែការរកស៊ីចេះតែខាតបង់...ម្ចាស់បំណុលកាន់តែគំរាម ខ្ញុំប្រាប់ថា នាងខ្លាចខ្មាស់គេ ខ្លាចខូចកិត្តិយស ទើបបន្តលាក់ ហើយរត់ទៅខ្ចីគេពីម្នាក់ទៅម្នាក់ ដោះទាល់១គ្រាៗ។
តារាកំប្លែងថា ដោយទ័លខ្លាំងពេក ប្រាក់កម្ចី ដែលមានការប្រាក់ពាក់កណ្ដាល ពោលគឺ ៦០០០ដុល្លារ ការប្រាក់១ខែ ៣០០០ដុល្លារក៏នាងព្រមដែរ។ អ្នកនាងខ្ញុងបានបន្ថែមទៀតថា នាងពិតជាកុនលុយណាស់ដោយមិនដឹងថាទៅពឹងអ្នកណារឺខ្ចីអ្នកណាទៀតនោះទេ គឺមានតែខ្ចីលុយតាមអនឡាញដែលជាក្រុមហ៊ុនរបស់ចិននោះទ។
សកម្មភាពនោះ ចេះតែបន្ត រហូតមកដល់ពេលនេះការប្រាក់ចេះតែកើនឡើង រហូតមកដល់ពេលនេះ នាងសរុបប្រាក់ដែលនាងជំពាក់គឺ គឺចំនួន ៥៧ ២០០០ដុល្លារអាមេរិក ក្នុងគ្រាន់តែការប្រាក់ដែលនាងបង់ប្រចាំខែឲ្យទៅម្ចាស់បំណុល ជាង ៣ម៉ឺនដុល្លារក្នុង១ខែៗ។អ្នកនាងខ្ញុង «នៅពេលដែលខ្ញុំមិនមានលុយសងគេ មានក្រុមហ៊ុនគេមកដល់ផ្ទះ គំរាមបាញ់ថ្នាំពេញផ្ទះឲ្យប្រឡាក់ខ្ទេចខ្ទី ហើយយករូប និងវីដេអូរដែលបានថតខ្ចីលុយនោះ បង្ហោះតាមបណ្តាញសង្គមទៀតផង » ។
ទឹកដល់ច្រមុះមែនទែន អ្នកនាង ខ្ញុង បានចូលធ្វើពាក្យបណ្តឹងមួយនៅតុលាការ ថានាងបានក្ស័យធនហើយ ដោយសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ទុកពេលឲ្យអ្នកនាង ពន្យាពេលរកលុយមកសងបំណុលទាំងនេះ ។ក្នុងនោះដែរអ្នកនាងក៏បានសុំឲ្យមហាជនទាំងអស់ជួយនាងម្នាក់១ដុល្លា ដើម្បីទុកលុយនេះឲ្យកូនរស់បន្តទៀតពេលដែលនាងចូលក្នុងពន្ធធានាគារ៕