មកដឹងតម្លៃ Tesla Model 3 ស៊េរីឆ្នាំ២០២១ កំពុងមានវត្តមាននៅខ្មែរ

  • 2021-10-27 06:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Tesla Model 3 ស៊េរី​ឆ្នាំ​២០២១ កំពុងមាន​វត្តមាន​នៅ​កម្ពុជា​តាម​រយ:​ការ​បង្ហាញ​ពី​ក្រុមហ៊ុន Tesla ប្រចាំ​កម្ពុជា។ រថយន្តអគ្គិសនី Model 3 ស៊េរី​ឆ្នាំ២០២១ ដែល​ទើបមកដល់ប្រទេសកម្ពុជា ក្ដៅៗដែលតម្លៃដាក់លក់​ក៏​មិន​ណញ​ដែរ។

រថយន្តអគ្គិសនី Model 3 ស៊េរី​ឆ្នាំ២០២១ របស់ក្រុមហ៊ុន Tesla ជាប្រភេទរថយន្តមានតម្លៃធូរថ្លៃជាងគេក្នុងចំណោម ឡានអគ្គិសនី Tesla ឯទៀត។ ប៉ុន្តែ​សម្រាប់​តម្លៃ​នៅ​កម្ពុជា​នេះ​តាម​ប្រភព​ពី Tesla កម្ពុជា​បាន​បង្ហាញ​ដាក់​លក់​ក្នុង​តម្លៃ​ខ្ទង់ ៧ ៩៩៩៩ដុល្លារ

ត្បិតថាវាមានតម្លៃធូរថ្លៃជាងគេក៏ពិត ប៉ុន្ដែ Model 3 ស៊េរី​ឆ្នាំ២០២១ នេះក៏បានបំពាក់ជាមួយនូវបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ រួមមានអេក្រង់ Touchscreen, ប៊ូតុងអូសនៅលើដៃចង្កូតដើម្បីបញ្ជាមុខងារផ្សេងៗ។

រួម​ជា​មួយ​មុខងារ Autopilot គ្រប់គ្រងហ្គែរ ហ្វ្រាំង ដៃចង្កូត, ការបញ្ឆេះម៉ាស៊ីនដោយប្រើ App, ប្រើកាតពិសេសដើម្បីបើកទ្វារ ឬបញ្ឆេះ, កន្លែងសាកថ្មទូរសព្ទម្ដងបាន២ ទាំង iPhone & Android វា​អាច​បង្កើន​ល្បឿន​ពី ០ទៅ ១០០ ប្រើ​ពេល​ត្រឹម​តែ ៤,៦វិនាទី ចំណុចសំខាន់ជាងគេ គឺអាគុយរបស់វា សាកថ្មមួយពេញ ចំណាយពេល ៤ម៉ោង អាចរត់បានដល់ទៅចម្ងាយ ៤២៥គីឡូម៉ែត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព Tesla Cambodia

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម