៤៣​ឆ្នាំ​មាន​ម្ដង Bayern Munich ​ចាញ់​គេ​ក្នុង​លទ្ធផល ​៥-០

  • 2021-10-28 01:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែន​កាល​ពី​យប់មិញ​នេះ ​ដោយ​ក្រុម​ខ្លាំង Bayern Munich ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Borussia Monchengladbach ​ក្នុង​លទ្ធផល ៥-០ ​ពាន​រង្វាន់ German Cup ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ទាំង​ពីរ​ជា​ពិសេស Bayern Munich ​មិន​មាន​លាក់​ជើង​អ្វី​នោះ​ទេ ​ដោយ​ពួកគេ​ដាក់​ពេញ​តែ​ម្ដង។ ​តែ​គួរ​ឱ្យ​សោកស្ដាយ​ក្រុម Monchengladbach ​ហាក់​ដូចជា​ចាប់​ក្បួន​លេង​បាន ​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់​រហូត​ដល់​ទៅ​៥​គ្រាប់​លើ​ក្រុម Bayern ​ឯ​ណោះ។ ​នេះ​ជា​បរាជ័យ​ប្រវត្តិសាស្ដ្រ​មួយ​សម្រាប់​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ​ហើយ ​ដោយ​ចាញ់​ដល់​ទៅ ៥-០។

​ឬ​មួយ​អាច​និយាយ​បាន​ថា​ក្នុង​រយៈ​ពេល​៤៣​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ​នៅ​យប់មិញ​គឺ​ជា​លើក​ដំបូង​ដែល​ក្រុម Bayern Munich ​លេង​ចាញ់​គេ​ក្នុង​លទ្ធផល ​៥-០ ​ហើយ៕

អត្ថបទ៖ វ៉ាន់ សាក់

អត្ថបទថ្មី