ធ្លាយ​ឈ្មោះ​អ្នក​ឈ្នះ Ballon d'Or ​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​ទៅ​ហើយ​

  • 2021-10-28 01:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​បារាំង​ជា​ច្រើន​បាន​បង្ហាញ​ឯកសារ​បែក​ធ្លាយ​បញ្ជី​ឈ្មោះ​ជា​អ្នក​ពាន​រង្វាន់ Ballon d'Or ​នៅ​ឆ្នាំ​នេះ​ទៅ​ហើយ ​ខណៈ​ដែល​ការ​ប្រកាស​ជា​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​។

​ពាន​រង្វាន់​កិត្ដិយស​ខាង​លើ​នឹង​ពិបាក​ស្មាន​រក​អ្នក​ឈ្នះ​ជាង​រាល់​ឆ្នាំ ​ក៏​ព្រោះ​តែ​កីឡាករ​ម្នាក់​ៗ​ធ្វើ​បាន​ល្អ​រៀង​ខ្លួន។ ជាក់​ស្ដែង​កីឡាករ​ថ្មី​ៗ​ក៏​មាន​ឈ្មោះ​មក​ប្រកួត​ប្រជែង​ដែរ ​មិន​ដូច​កាល​មុន​មាន​តែ​២​នាក់ Cristiano Ronaldo ​និង Lionel Messi ​នោះ​ទេ។ ​នៅ​ឆ្នាំ​នេះ Robert Lewandowski, Jorginho ​និង Karim Benzema ​ជា​ដើម ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ ​និង​មាន​ឈ្មោះ​ប្រកួត​ប្រជែង។

តែ​មិន​ទាន់​ដល់​ថ្ងៃ​ប្រកាស​អ្នក​ឈ្នះ​ពិត​ប្រាកដ​ផង ​នៅ​បារាំង​បាន​ធ្លាយ​ឯកសារ​បញ្ជី​ឈ្មោះ​មុន​ទៅ​ហើយ។ ​ដោយ​ក្នុង​នោះ ​មាន Lewandowski ​ជា​អ្នក​ឈ្នះ Ballon ​d'Or ​លេខ​២​បាន​ទៅ​លើ Messi ​និង​លេខ​៣ ​បាន​ទៅ​លើ Benzema ​៕

ប្រភព៖ Marca   អត្ថបទ៖ វ៉ាន់ សាក់