កុំឱ្យចាញ់គេ Apple បើកឱ្យអ្នកប្រើ rate/review លើកដំបូងលើកម្មវិធីរបស់ខ្លួន

  • 2021-10-28 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីដើមមក កម្មវិធីរបស់ Apple ផ្ទាល់ ដែលដំឡើងមកស្រាប់លើ Apple Device មិនអាច ratings & reviews បានឡើយ បើទោះបីជាកម្មវិធីទាំងនោះមានលើ App Store ក៏ដោយ។ ប៉ុន្ដែនៅចុង ខែកញ្ញា Apple បានបើកឱ្យអ្នកប្រើ អាចឱ្យផ្កាយ ឬបញ្ចេញមតិបាន។

គួរបញ្ជាក់ថា កម្មវិធីដែល Apple បើកឱ្យ rate & review មានដូចជា កម្មវិធី Mail, Phone, Photos, Messages, Safari, Clock, Camera, Health, Podcasts, Maps និងកម្មវិធីរបស់ Apple Watch ជាដើម។

ការបើកផ្លូវថ្មីនេះ Apple ចង់ប្រមូល feedback ពីការប្រើកម្មវិធីខ្លួន និងអភិវឌ្ឍឱ្យកាន់តែចំគោលដៅរបស់អ្នកប្រើ។ គួរដឹងថា កម្មវិធីមួយចំនួនដែលដំឡើងមកស្រាប់លើ Apple Device ខ្លះមិនមានអាប់ឌែតនោះ លុះត្រាតែមានអាប់ឌែត OS ទើបកម្មវិធីទាំងនោះមានកំណែប្រែ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម