Ronaldo បង្ហាញការមិនពេញចិត្ត ក្រោយចប់ការប្រកួតទល់ Chelsea
- 2021-11-29 01:36:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បង្ហាញការមិនពេញចិត្ត ក្រោយចប់ការប្រកួតទល់ Chelsea
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញការមិនពេញចិត្តនោះទេក្នុងការប្រកួតទល់ក្រុម Chelsea ដោយចប់ការប្រកួតភ្លាមដើរចូលបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាម មិនបានចាប់ដៃជាមួយសមាជិកក្រុមឡើយ។
បិសាចក្រហមលេងស្មើជាមួយក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ ដោយលទ្ធផលស្មើនេះដែរ ក្រុម Man Utd ជាអ្នករកគ្រាប់បាល់បានមុន ទើប Chelsea រកតាមស្មើពីក្រោយ។ មួយវិញទៀត សម្រាប់ប្រកួតនេះ Ronaldo ក៏មិនបានជាប់ជម្រើស១១នាក់ដំបូងដែរ ដោយត្រូវដូរចូលនៅតង់ទី២ឯណោះ។
ការដូរចូលនេះដែរ ហាក់ដូចជាធ្វើឱ្យរូបគេមិនសប្បាយចិត្តនោះទេ។ ដោយក្នុងការប្រកួតនោះ បានស្រែកដាក់មិត្ដរួមក្រុមថែមទៀត ហើយចប់ការប្រកួត Ronaldo ក៏បានដើរតម្រង់ទៅបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាម ដោយមិនបានចាប់ដៃជាមួយកីឡាករ Chelsea ដើម្បីជាការគួរសមអ្វីនោះទេ៕