ភ្នំពេញ ផ្អាក ការងារ អាជីវកម្ម និង​កា​រជួបជុំមនុស្សលក្ខណៈឯកជន ដែលងាយ​ឆ្លង​កូវីដ-១៩ រយៈពេល៧ថ្ងៃ

  • 2021-11-29 11:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បិញមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សកម្មភាព​ការងារ​និង​អាជីវកម្ម​មាន​ហានិភ័យ​ខ្ពស់​នៃការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ១៩ នោះ​រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក។

ចំពោះការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដូចជា​ ការរៀបអាពាពិពាហ៍ បុណ្យ ពិធីសាសនានានាគឺ​មិន​ឲ្យលើសពី៥០នាក់៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ប្រកាស​ទាំង​ស្រុង​៖

អត្ថបទ៖ ហ៊ីម រស្មី