Ancelotti សរសើរ​ខ្លាំងៗ​ថា​ សមត្ថភាព​ Vinicius ឡើង​មួយ​កម្រិត​ទៀត​ហើយ​​

  • 2021-11-29 13:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​ធ្វើ​ការ​សរសើរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Vinicius Jr ខ្លាំង​ៗ​នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ជួយ​ឲ្យ​ឈ្នះ​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Sevilla ថា​សមត្ថភាព​ កីឡាករ​វ័យ​២១ឆ្នាំ​ឡើង​មួយ​កម្រិត​ទៀត​ហើយ​ ក្នុង​ផ្លូវ​ឈាន​ទៅ​ក្លាយ​​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​នៅ​លើ​ពិភពលោក​។

លោក​ Ancelotti បាន​និយាយ​ថា​៖" អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​សមត្ថភាព​របស់​ Vinicius នោះ​ គឺ​គុណភាព​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​គេ​តែ​ម្ដង​។ រឿង​សមត្ថភាព​ផ្សេងៗ​របស់​គេ​ទៀត​ដូច​ជា​ រឿង​ញាក់​ ដណ្ដើម​បាល់​ មួយ​ទល់​មួយ​អី​ហ្នឹង​ ខ្ញុំ​មិន​សូវ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ ព្រោះ​ខ្ញុំ​ដឹង​ថា​គេ​ខ្លាំង​ខាង​ហ្នឹង​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​ថ្ងៃ​នេះ​ គេ​បង្ហាញ​សមត្ថភាព​ ដែល​ខ្ញុំ​គិត​ថា​ គេ​មិន​ធ្លាប់​មាន​ពី​មុន​មក​។ អញ្ចឹង​គេ​ឡើង​មួយ​ជំហាន​ទៀត​ ក្នុង​ផ្លូវ​ឈាន​ទៅ ​ក្លាយ​​ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​នៅ​លើ​ពិភពលោក​​។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ថា​ គេ​ផ្ដោត​លើ​ការ​បញ្ចប់​ទី​ហ្នឹង​តែ​ម្ដង​ អញ្ចឹង​ឲ្យ​តែ​ឱកាស​ គេ​ដឹង​តែ​ស៊ុត​យក​ហើយ​ "។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ Vinicius ជា​អ្នក​ជួយ​ Real ឲ្យ​ឈ្នះ​នូវ​លទ្ធផល​ ២-១ ដោយ​កីឡាករ​រូប​នេះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​ ជួយ​ក្រុម​គេ​ឲ្យ​ឈ្នះ​បែប​នេះ​។

នៅ​ក្នុង​រដូវកាល​នេះ​ កីឡាករ​វ័យ​ក្មេង​នេះ​ចូល​លេង​ឲ្យ​ Real បាន​១៩ប្រកួត​ហើយ​ និង​រក​គ្រាប់​បាល់​បាន​ ១១គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី