តោះ…! ក្រឡេកមើល Miss Grand នៅអាស៊ីយើង ស្អាតប្លែកគ្នាម៉េចដែរ?

  • 2021-12-01 08:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Miss Grand International កំពុងប្រកួតយ៉ាងស្វិតស្វាញនៅលើទឹកដីថៃ។ នៅថ្ងៃនេះ អ្នករៀបចំកម្មវិធីបានបង្ហាញរូបថតលើឆាកជិត៦០សន្លឹក របស់បេក្ខនារីមកពីបណ្ដាប្រទេសផ្សេងៗលើពិភពលោក។

ប៉ុន្ដែSabay សូមលើកយកតែបេក្ខនារីពីបណ្ដាប្រទេសនៅតំបន់អាស៊ីយើង មកបង្ហាញជូនប្រិមិត្ដ។ តាមរយៈរូបថតទាំងជិត១០សន្លឹក ដែលជារូបបេក្ខនារីតំណាងមកពីប្រទេសជិត១០នេះ គេសង្កេតឃើញសុទ្ធតែជារូបថតស្អាត និងប្លែកៗ ដែលគេបានផ្ដិតចេញពីកម្មវិធីប្រកួតនៅលើឆាក ក្នុងពេលដែលបេក្ខនារីម្នាក់ៗ បង្ហាញសមត្ថភាពដើរ និងគ្រងឈុតធំ ទៅតាមប្រពៃណី សិល្បៈ ជាតិសាសន៍រៀងៗខ្លួន។

តោះ…ដើម្បីកុំខាតពេលយូរទស្សនាទាំងអស់គ្នា ហើយសូមជួយឲ្យពិន្ទុផង ព្រោះមានរូប និងឈ្មោះប្រទេសនៅខាងក្រោមនេះស្រាប់៖

កម្ពុជា
ថៃ
វៀតណាម
ឡាវ
ភីលីពីន
មីយ៉ាន់មា
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម