ស្មាតហ្វូន​ណាខ្លះដែលត្រៀមបំពាក់​ឈីបថ្មីបំផុត Snapdragon 8 Gen 1?

  • 2021-12-02 04:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Qualcomm បានប្រ​កាស​ចេញ​ឈីប​ជំនាន់ថ្មីឈ្មោះ Snapdragon 8 Gen ដែល​វា​នឹង​ជួយ​ជំរុញ​សមត្ថភាព​ស្មាតហ្វូន​ក្រោយៗឱ្យ​កាន់តែខ្លាំងទៅលើ ក្រាហ្វិក កាមេរ៉ា បច្ចេកវិទ្យាសាកថ្មលឿន និង​អ៊ីនធើណែតជាដើម។

យ៉ាងណាមិញ មកដល់ពេលនេះ មិនទាន់មាន​ស្មាតហ្វូន ឬការប្រកាស​ជាផ្លូវការណាមួយថាឈីបថ្មីនេះ នឹងត្រូវបំពាក់​លើស្មាតហ្វូន​ណានោះទេ ប៉ុន្តែគេអាចសន្និដ្ឋាន ស្មាតហ្វូន​ខាងក្រោម​ នឹង​ក្លាយ​ជាឧបករណ៍​ដំបូង​ដែលប្រើឈីបនេះ។

១. Xiaomi 12៖ នឹង​ត្រូវប្រកាស​ចេញ​ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍ខាងមុខនេះ។ តាមរយៈការលេចធ្លាយ​រូបភាព​នៃការធ្វើតេស្តឈីបថ្មីនេះកន្លងមក គឺ​រំពឹងថា Xiaomi 12 អាច​ជាស្មាតហ្វូនដំបូងគេ​ ដែលបំពាក់ឈីបនេះ។ Xiaomi mi 11 ក៏ជាស្មាតហ្វូន​មុនគេ​ដែលប្រើឈីប Snapdragon 888 ដែល​ប្រកាស​ចេញ​កាលពីខែធ្នូ ឆ្នាំ​២០២០​ផងដែរ។

២. Motorola Edge៖ នឹង​ត្រូវប្រកាស​ចេញ​នៅថ្ងៃទី៩ធ្នូខាងមុខ។ លោក Ruben Castano ប្រធាន​ផ្នែក​ដំណោះស្រាយ​អតិថិជន​របស់ Motorola បាននិយាយថា៖ «ក្នុងប៉ុន្មាន​ថ្ងៃខាងមុខទៀត យើងនឹង​បញ្ចេញ​ស្មាតហ្វូនមួយ​ក្នុងចំណោម​ស្មាតហ្វូនដំបូងៗ ដែល​ដំណើរការដោយ​ឈីប Snapdragon ថ្មីនេះ ក្នុងប្រទេសចិន»។

៣. Realme GT 2 Pro៖ នឹង​ត្រូវប្រកាស​នៅដើមឆ្នាំ​២០២២។ បើការ​លេចធ្លាយ​កន្លងមក ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ ៦,៨អ៉ីញ កញ្ចក់​ប្រភេទ WQHD+ ជាមួយល្បឿន 120Hz RAM ទំហំ 12GB និង​ទំហំផ្ទុក 256GB។

៤. Oppo Find X4៖ អាច​នឹងប្រកាស​ចេញ​នៅអំឡុងខែមីនា ឆ្នាំ២០២២។ គេបានត្រឹមដឹងថា ស្មាតហ្វូន​នេះ​អាច​នឹង​មានឆ្នាំងសាកលឿនបំផុត 125W និងមានអេក្រង់ ៦,៧អ៉ីញ កម្រិតបញ្ចេញ 3216 x 1440 Pxជាមួយល្បឿន 120Hz។

៥. OnePlus 10៖ អាចនឹង​ប្រកាស​ចេញនៅអំឡុងត្រីមាសទី១ ឆ្នាំ២០២២។ ស្មាតហ្វូន​នេះ នឹង​មាន​បំពាក់លែនកាមេរ៉ា ៣គ្រាប់ ទំហំ48MP, 50MP Ultra-Wide និង 8MP telephoto។ ថ្មរបស់វា​អាចវាមានទំហំ 5000mAh និង​បន្ថែម​ជាមួយឆ្នាំងសាកលឿន 125W។

៦. Samsung ត្រកូល Galaxy S22៖ នឹងត្រៀមប្រកាស​ចេញ​នាដើមឆ្នាំ២០២២ខាងមុខនេះ។ កាមេរ៉ាស្មាតហ្វូននេះ ប្រើសែនស័រ 50MP ទំហំ 1/1.57 inch ជាមួយនឹង 1.0 µm pixels និង f/1.8 aperture។ រីឯលែន telephoto ប្រើសែនស័រ 10MP មានទំហំ 1/3.94 inch មាន optical zoom 3x។ វា​ នឹង​ភ្ជាប់មក​ជាមួយឆ្នាំងសាកលឿន​ 45W ផងដែរ៕

ប្រភព៖ Techradar   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម