ជ័យ​ជម្នះ​របស់ Real Madrid យប់មិញ Ancelotti មិន​ពេញ​ចិត្ត​ទម្រង់​លេង​ក្រុម​ខ្លួន​ពីរ​ចំណុច​

  • 2021-12-02 04:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ Real Madrid បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Athletic Bilbao ១-០ សម្រាប់​ការ​ប្រកួត​ La Liga ​សប្ដាហ៍​ទី​១៥ នៅ​ទឹក​ដី Bernabeu របស់​ Real Madrid កាល​ពី​យប់មិញ​។ ក្នុង​ជ័យ​ជម្នះ​នេះ​អ្នក​ចាត់​ការ Carlo Ancelotti និយាយ​ពី​ភាព​មិន​ពេញ​ចិត្ត​ទម្រង់​លេង​​ក្រុម​របស់​ខ្លួន​ពីរ​ចំណុច​។

អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​មានភាព​​សប្បាយ​ចិត្ត​ជា​ខ្លាំង​ជា​មួយ ៣ ពិន្ទុ​ដែល​ទទួល​បាន​ពី​យប់មិញ​នេះ ប៉ុន្តែ​លោក​យល់​ថា ​ចំណុច​ទី​១ Real លេង​នៅ​វគ្គ​ទី​១ ហាក់​ដូច​ជា​​​ដាវ​ដែល​​មិន​បាន​សំលៀង​។ ការ​និយាយ​នេះ​​ក្នុង​ន័យ​ថា ក្រុម​របស់​ខ្លួន​ហាក់​មិន​មាន​ភាព​មុត​ស្រួច​ក្នុង​ការ​ប្រយុទ្ធ​ទៅ​លើ​ក្រុម​ភ្ញៀវ​។

​ចំណែក​ចំណុច​ទី​២ ដែល​លោក​មិន​ពេញ​ចិត្ត​គឺ​ការ​មិន​អាច​រក​​បាន​គ្រាប់​បាល់​ទី​២ ​ដោយ​លោក​បាន​លើក​ឡើង​ថា បើ​សិន​មិន​អាច​បង្កើត​ការ​នាំ​មុខ​ឲ្យ​បាន​មួយ​គ្រាប់​ទៀត​ ហេតុការណ៍​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ។ យ៉ាង​ណា​លោក​​​ក៏​បាន​​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់ Real Madrid នៅ​វគ្គ​ទី​២​កាល​ពី​យប់​មិញ​នេះ​ដែរ​។

ក្រោយ​ការ​ប្រកួត​យប់មិញ​​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​មើល​ឃើញ​ថា ​កីឡាករ​របស់​ខ្លួន​ហាក់​មាន​ភាព​ហត់​នឿយ​ក្រោយ​ពេល​​​មាន​ការ​ប្រកួត​ញឹកញាប់​៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​