នេះ​មូលហេតុ​វិមាន​កីឡដ្ឋាន​មរតក​តេជោ ​មាន​រាង​ជា​សំពៅ

  • 2021-12-18 04:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២១​នេះ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ​ក្នុង​ការ​បើក​សម្ពោធ​វិមាន​កីឡដ្ឋាន​មរតតេជោ ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។

​ការ​សម្ពោធ​កីឡដ្ឋាន​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់​នេះ ​ក៏​មាន​វត្តមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ផង​ដែរ។ ​ដោយ​ក្នុង​ឱកាស​នោះ ​សម្ដេច​តេជោ ​បាន​មាន​ប្រសាសន៍​ថា​នេះ​ជា​ជំនួយ​របស់​មិត្ត​ចិន​ធំ​បំផុត ​បើ​ធៀប​ជាមួយ​ជំនួយ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែល​មិត្ត​ចិន​ជួយ​ដល់​កម្ពុជា។ ដោយ​វិមាន​កីឡដ្ឋាន​មួយ​នេះ ​សាងសង់​លើ​ផ្ទៃ​ដី​ជាង​១៦​ហិកតា ​និង​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៦​ម៉ឺន​នាក់។ វា​ក៏​ជា​កន្លែង​ស្ដង់ដារ​អន្ដរជាតិ ​អាច​រៀប​ចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​និង​អន្ដរជាតិ​បាន​ផង​ដែរ។ ដោយ​ចំណាយ​ប្រាក់​សាងសង់​ប្រមាណ​ជា​១៦០​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ។

​សម្រាប់​គំរូ​ដែល​មាន​រាង​ជា​សំពៅ​នេះ ​ត្រូវ​បាន​សម្ដេច​តេជោ ​បញ្ជាក់​ច្បាស់​ៗ​ថា​ដោយសារ​តែ​កន្លង​មក​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ ដូច្នេះ​ការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​នេះ​គឺ​ដើម្បី​រំលឹក​ដល់​ទំនាក់ទំនង​នេះ​ហើយ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែរ៕

អត្ថបទ៖ វ៉ាន់ សាក់

អត្ថបទថ្មី