សហព័ន្ធ​កីឡាហុកគី៖​ អ្នក​មាន​សមត្ថភាព​ខ្លាំង​ និង​លេចធ្លោ​ជាប់​ជា​ជម្រើស​ជាតិ​បន្ត​ទៀត​

  • 2021-12-27 03:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា​ បាន​ធ្វើ​តេស្ត​សមត្ថភាព​ក្រុម​កីឡា​ការិនី​ដើម្បី​ជ្រើសរើស​អ្នក​ដែល​ខ្លាំងៗ​ និង​លេចធ្លោ​ជាង​គេ​ដើម្បី​ជាប់​ជាតិ​ជម្រើស​ជាតិ​បន្ត​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​ថ្មី​នៅ​ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​

ទិដ្ឋភាពថ្ងៃប្រកួត

លោក​ កាំង​ សុធា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ កាល​ធ្វើ​តេស្ត​លើក​ចុងក្រោយ​នេះ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​សម្រេច​ថា​កីឡា​ការិនី​រូប​ណា​ខ្លះ​ដែល​មាន​សមត្ថភាព​ខ្លាំងៗ​ និង​ត្រូវ​ជាប់​ជម្រើស​ជាតិ​ជា​ថ្មី​ទៀត។​

ទិដ្ឋភាពថ្ងៃប្រកួត

អគ្គលេខាធិការ​រូប​នេះ​បន្ត​ទៀត​ថា​ តាម​ការ​សង្កេត​ការ​ប្រកួត​មើល​ឃើញ​ថា​ម្នាក់​ៗ​មាន​ការ​រីកចម្រើន​ច្រើន​ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ជ្រើសរើស​មាន​កំណត់​ និង​ផ្ដោត​លើ​តែ​អ្នក​ខ្លាំង​ដូច្នេះ​ក៏​មាន​អ្នក​ធ្លាក់​ផង​ដែរ។​ ធម្មតា​ការ​ប្រកួត​តែងតែ​មាន​អ្នក​ធ្លាក់​ អ្នក​ជាប់​អាស្រ័យ​លើ​សមត្ថភាព​ជាក់ស្ដែង​ យ៉ាងណា​អ្នក​ដែល​មិន​បាន​ជាប់​សូម​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​មាន​ឱកាស​លើក​ក្រោយ​ទៀត។​

ទិដ្ឋភាពថ្ងៃប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ហុកគី​កម្ពុជា​ បាន​ធ្វើ​ការ​ប្រកួត​តេស្ត​សមត្ថភាព​កីឡា​ការិនី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៣-២៤​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ ការ​ធ្វើ​តេស្ត​នេះ​ដើម្បី​ជ្រើសរើស​អ្នក​ដែល​មាន​សមត្ថភាព​ល្អ​ជាប់​ជម្រើស​ជាតិ​ និង​បន្ត​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ឆ្នាំ​ថ្មី​នេះ៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម