ទប់លែងជាប់ទេ​ដឹង! ថ្ងៃ​នេះ ថៃរកឃើញអូមីក្រុងខ្ពស់​​បំផុត​សរុបជិត១០០០នាក់ ទៅ​ហើយ!

  • 2021-12-29 09:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "២,៥៧៥" នាក់ នៅក្នុងនោះមានវិរុសបំប្លែងខ្លួនថ្មីអូមីក្រុងកើនឡើងសរុបរហូតដល់៧៤០ករណី ខណ:អ្នកស្លាប់មាន ចំនួន១៧នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thai PBS News។

បច្ចប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃនៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ ជាពិសេសតួលេខអូមីក្រុងឆ្លងច្រើនករណីជារៀងរាល់ថ្ងៃ ។ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,១៨៨,៤២៤នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១៣៤,៧១២នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៣,៥០២នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៦៤៧នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថាប្រទេសថៃក៏បានបង្កើនយុទ្ធនាការនៃការចាក់វ៉ាក់ បង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែរ ដោយរហូតមកដល់ពេលនេះមានចំនួនអ្នកចាក់វ៉ាក់បានរួចរាល់មានដូចខាងក្រោម៖

១. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១ហើយ មានចំនួន៥១,១៣៨,១៧៨នាក់។

២. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២ហើយ មានចំនួន៤៥,៧៤៣,១២២នាក់។

៣. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ហើយ មានចំនួន៦,៥៥៨,១០៣នាក់។

ប្រភព៖ Thai PBS   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម