Mbappeថា ខ្លួនមិនទៅចូលរួមជាមួយ Real នៅខែមករា នេះទេ
- 2021-12-29 11:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mbappeថា ខ្លួនមិនទៅចូលរួមជាមួយ Real នៅខែមករា នេះទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយទៅកាន់សារព័ត៌មាន CNN នៅក្នុងថ្ងៃនេះថា គេនឹងមិនទៅចូលរួមលេងឲ្យក្លឹប Real Madrid នៅខែមករា ឆ្នាំ២០២២ខាងមុខនេះទេ។
Mbappe បាននិយាយថា៖" អត់ទេ។ ខ្ញុំនឹងមិនទៅចូលរួមលេងឲ្យ Real Madrid នៅខែមករានេះទេ។ នៅខែមករាហ្នឹងមិនអាចទៅរួចទេ ខ្ញុំនៅបន្តនៅ Paris ទៀត។ ខ្ញុំកំពុងនៅ PSG ខ្ញុំពិតជាសប្បាយចិត្តមែនទែន នៅក្លឹបហ្នឹង។ ១០០% ខ្ញុំនឹងបញ្ចប់កុងត្រាជាកីឡាកររបស់ក្លឹបនេះ។ ខ្ញុំនឹងខិតខំគ្រប់យ៉ាង ដើម្បីឲ្យឈ្នះពានទាំងអស់ជាមួយ PSG "។
កីឡាករនេះបន្តថា៖" ចុះបើទៅ Real នៅខែមិថុនា ខាងមុខ? វាមិនទាន់ដល់ពេលត្រូវនិយាយទេ។ អ្វីដែលខ្ញុំចង់បានឥឡូវនេះគឺឈ្នះ Real Madrid ក្នុងប្រកួត UCL ។ PSG យើងត្រៀមរួចរាល់ហើយ ខ្ញុំក៏ត្រៀមហើយដែរ ចំពោះធ្វើអ្វីគ្រប់យ៉ាងឲ្យ PSG "។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ Mbappe មិនទាន់បញ្ជាក់ពីអនាគតរបស់គេច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងរឿង គេបន្តកុងត្រាថ្មីជាមួយ PSG ឬក៏ចេញទៅក្លឹបផ្សេងដូច Real ជាដើម ឲ្យបានច្បាស់នៅឡើយទេ ខណៈកីឡាករនេះនឹងចប់កុងត្រានៅចុងរដូវកាលនេះហើយ៕