ឡានថ្មីតម្លៃក្រោម ៣ម៉ឺនដុល្លារ សម្រាប់អ្នកចង់ទិញជិះឆ្នាំនេះមិនគួរមើលរំលង់!

  • 2022-01-13 03:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ល្អ​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​មាន​គ្រួសារ និង​មាន​ជីវភាព​ធូរធារ​នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​បើ​គិត​ដល់​រថយន្តដែល​មាន​ទីផ្សារ​ច្រើន ច្បាស់​ណាស់​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​នឹក​ឃើញ​ដល់​រថយន្ត​ប្រភេទ​មួយ​ទឹក ដែល​មាន​តម្លៃ​ខ្ទង់ ២ ទៅ ៣ម៉ឺន​ដុល្លារ។​ប៉ុន្តែឈានជើង​ចូល​ឆ្នាំ២០២២ ភ្លាម​អ្នក​ចង់​ប្ដូរ​ស៊េរី​រថយន្ត Sabay សូម​បង្ហាញ​ពី​ជម្រើស​រថយន្ត​ស៊េរី​ថ្មី​ដែល​មាន​តម្លៃ​ក្រោម ៣ម៉ឺន​ដុល្លារ សាកសម​ជា​មួយ​បង​ប្អូន​ប្រើ​ប្រាស់​ជា​លក្ខណ:​គ្រួសារ​ កំពុង​មាន​លក់ អាច​​ពិចារណា​ទិញ​ជិះបាន។

ចង់​ដឹង​ច្បាស់​អាច​ឆែក​មើល​ម៉ូដែល និង​តម្លៃ​ខាង​ក្រោម​បាន៖

១. Toyota Raize មានតម្លៃខ្ទង់ ២៦ ០០០ដុល្លារ

២. Mitsubishi Xpander មានតម្លៃខ្ទង់ ២៧ ០០០ដុល្លារ

៣. Suzuki Celerio មានតម្លៃខ្ទង់ ១៤ ០០០ដុល្លារ

៤. Kia Picanto មានតម្លៃខ្ទង់ ២៣ ០០០ដុល្លារ

៥. Ford EcoSport ២៧ ០០០ដុល្លារ

៦. SsangYong Tivoli Luxury២៩ ០០០ដុល្លារ

៧. Hyundai Venue ២៩ ០០០ដុល្លារ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

សូមបញ្ជាក់ដែរថា សម្រាប់​តម្លៃខាង​លើ​នេះ​អាច​មាន​ការ​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ។

អត្ថបទ៖ ម៉េងងី