ចេញ​ហើយ​ម៉ូតូ Yamaha ប្រើ Hybrid ចាក់១លីត្រជិះបាន ៦៦គ.ម តម្លៃ ១៥០០ដុល្លារ

  • 2022-01-18 03:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បាន​បញ្ចេញ​ហើយ​នូវម៉ូតូ Fazzio 125 Hybrid ដែល​ការឌីហ្សាញ​រូបរាង​របស់វា​គឺ​លក្ខណៈ Unique បែបក្លាស៊ីក និង​កំពុងទទួលបាន​ការចាប់អារម្មណ៍​ច្រើន​នៅទីផ្សារ​បរទេស។

ម៉ូតូ​នេះ បំពាក់​ចង្កៀង LED ភ្លើងស៊ីញ៉ូ និងចង្កៀង​ស្តុបក្រោយ​ សុទ្ធតែជារាង​ពងក្រពើ។ កុងទ័ររបស់វា​ជាប្រភេទ​ឌីជីថល ដែល​អាចភ្ជាប់​ជាមួយ App Y-Connect នៅលើស្មាតហ្វូន និងបច្ចេកវិទ្យា Bluetooth។ ជាមួយគ្នានេះ វា​ក៏​បំពាក់​ប្រព័ន្ធដែល​គ្រាន់តែ​ចុចម្តងបញ្ឆេះម៉ាស៊ីនបានភ្លាម ប្រព័ន្ធ Smart Motor សោបញ្ជាពីចម្ងាយ មាន​រន្ធសាកថ្ម USB និង​ឃ្លុបក្រោមកែបផ្ទុកបានចំណុះ ១៧,៨លីត្រ។

ម៉ូតូ Fazzio 125 Hybrid ប្រើម៉ាស៊ីន Bluecore ចំណុះ ១២៥សេសេ ផលិតបាន​កម្លាំង ៨,៣សេះ និង​កម្លាំងរមួល ១០,៦ញ៉ូតុនម៉ែត្រ ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ Electric Power Assist Start ក្នុងការបង្កើនសន្ទុះ​ម៉ូតូដោយរលូន ពេលចាប់ផ្តើម​បើកបរ។ ធុងសាំងរបស់​ម៉ូតូនេះ ផ្ទុកបាន ៥,១លីត្រ ក្នុងនោះចាក់១លីត្រ អាចជិះបាន ៦៦គីឡូម៉ែត្រ។

ម៉ូតូ Yamaha នេះ មាន​ជម្រើស២ គឺ Fazzio Lux និង Fazzio Neo ត្រូវបាន​ដាក់លក់​ក្នុងប្រទេស​ឥណ្ឌូណេស៊ី តម្លៃ ១៥១៨ដុល្លារ៕

ប្រភព៖ Great Biker   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម