ប្រសើរណាស់! កម្ពុជាមានថ្នាំព្យាបាលកូវីដ១៩ ឲ្យពលរដ្ឋខ្មែរប្រើប្រាស់ហើយទូទាំងខេត្តក្រុង

  • 2022-01-19 02:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចែកចាយឱសថប៉ូលណាទ្រីស (ម៉ូលនូពឺរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (MoInupiravir Capsules 200mg) តាមសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត។

ក្រុមការងារ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ក្រុមការងារបាននឹងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (MoInupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណ៏យ៍និងទូរគមនាគមន៍។

ជាមួយគ្នានេះដែរ ដើម្បីផ្តល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារនឹងបន្ថែមការចែកចាយឱសថម៉ូលណាទ្រីស នៅសាខា ប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស (១ដុស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ចាប់ពីថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌដូចខាងក្រោម៖

១.បុគ្គលម្នាក់ មានសិទ្ធិបញ្ញាទិញពី៥ ដល់១០ដូស ក្នុង១ដង។

២.មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ហាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ក្នុង១ដង ហើយអាចលក់បន្តមិនលើសពី ៦៥ ដុល្លារ អាមេរិកក្នុង១ដូស ។

ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទីស(Molnupiravir Capsules200mg) ដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណ៍យ៍និងទូរគមនាគមន៍ ឬសាខា ប្រៃសណីយ៍កម្ពុជានៅតាមខេត្ត (ដូចមានក្នុងតារាងព័ត៌មានលម្អិតជូនភ្ជាប់មកជាមួយ)។ សម្រាប់ការផ្តល់មតិត្រលប់ អំពីការផ្តល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ។

ប្រភព៖គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវី-១៩

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម