ក្ដៅៗ! កូនទី ២ របស់ Chen និងប្រពន្ធ កើតមកហើយ

  • 2022-01-19 06:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានព័ត៌មាន​ថា​ Chen (EXO) និងភរិយា ទទួលស្វាគមន៍កូនទី ២ ហើយ។

យោងតាម​បណ្ដាញផ្សព្វផ្សាយចេញពី វិបសាយ Xportnews បាន​ឲ្យដឹង​ថា​ Chen និង​ប្រពន្ធ បាន​ស្វាគមន៍កូនទី ២ ហើយ។ ត្រឡប់ទៅកាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១ Chen​ និង​គ្រួសារបាន​បង្ហើបថា ពួកគេ​ក្លាយជា​ប៉ាម៉ាក់កូនទី ២ហើយ។

ពេល​នេះ​បានសេចក្ដីថា​ Chen គឺជា​ឪពុក​របស់កូន ២នាក់ ហើយបច្ចុប្បន្ន​លោកកំពុង​ជាប់បំពេញ​កាតព្វកិច្ចជូនជាតិ ក្នុង​នាមអ្នក​បម្រើការងារសាធារណៈ។ គេ​នៅ​ចាំ​បាន​ថា​ កូន​ដំបូង​របស់លោក ដែល​ជាកូន​ស្រី​ កាល​កើតនៅ​ខែមេសា ឆ្នាំ២០២០៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម