ចិត្ត​បុណ្យ​មែន​! បុរស​ម្នាក់​ ចំណាយ​លុយ​ផ្ទាល់​ខ្លួន​១ខែៗ​ ១,៤០០​ដុល្លារ​ ចិញ្ចឹម​សត្វ​សុនខ​អនាថា​តាម​ផ្លូវ​

  • 2022-01-19 11:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nader Abd al-Raheem al-Morshed ដែល​ជា​កំពូល​អ្នក​ស្រលាញ់​សត្វ​ បាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ក្នុង​មួយ​ខែៗ​ជាង​ ១,៤១០ដុល្លារ​ ដើម្បី​ចិញ្ចឹម​ ក៏​ដូច​ជា​មើល​ថែ​ចាក់​វ៉ាក់សាំង​ សត្វ​សុនខ​ ឬក៏​សត្វ​ផ្សេងៗ​ជា​ច្រើន​ ដែល​រស់​នៅ​អនាថា​តាម​ដង​ផ្លូវ​ គ្មាន​ម្ចាស់​មើល​ថែ​ នៅ​ឯ​ប្រទេស​ហ្សកដានី​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ NowThisNews ។

បើ​តាម​ប្រភព​ខាង​លើ​ លោក​ Nader បាន​ធ្វើ​សកម្មភាព​ទាំង​នេះ​ ដោយ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​រយៈពេល​ ៧ឆ្នាំ​មក​ហើយ​ ដោយ​លោក​ធ្វើ​នេះ​សង្ឃឹម​ថា​​ អ្នក​ដទៃ​យោគយល់​នឹង​មើល​ថែ​សត្វ​អនាថា​ដូច​លោក​ដែរ​។

លោក​ក៏​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ខាង​លើ​ផង​ដែរ​ថា​ នៅ​ពេល​លោក​ធ្វើ​សកម្មភាព​ឲ្យ​សត្វ​សុនខ​ សត្វ​ឆ្មា​ សត្វ​ចាប​ និង​សត្វ​នានា​ ដែល​អនាថា​តាម​ផ្លូវ​ គ្មាន​ម្ចាស់​មើល​ថែ​អញ្ចឹង​ លោក​ពិត​ជា​មាន​សប្បាយ​អស្ចារ្យ​ មិន​អាច​បរិយាយ​បាន​។

នៅ​ថ្ងៃ​អនាគត​ លោក​ Nader មាន​បំណង​ចង់​បង្កើត​ជា​មណ្ឌល​សត្វ​សុនខ​អនាថា​ ដើម្បី​មើល​ថែ​ពួក​គេ​៕

អត្ថបទ៖ ហ៊ីម រស្មី